Friday, September 29, 2023
[the_ad id="301779"]

សុំសរសើរ ! ដោយសារតែ YouTbue ធ្វើឲ្យជីវិតប្តីប្រពន្ធ១គូនេះ អាចទិញដីបាន៦កន្លែង សុខចិត្តស៊ីអត់ស៊ីឃ្លាន ឡានទំនើបមានជិះពេលក្រោយ សំខាន់គឺដី…

spot_img

ជាការពិតណាស់ បច្ចុប្បន្ននេះ យើងសង្កេតឃើញថា សន្ទុុះនៃការសាងប្រាក់ចំណូលតាមរយៈបណ្តាញ Youtube ពីមួយថ្ងៃទៅមួយថ្ងៃ គឺមានការកើនឡើងយ៉ាងខ្លាំង ដោយមានបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្មេងចាស់ជាច្រើន មានការចាប់អារម្មណ៍ និងកំពុងព្យាយាមសាកល្បង ក្នុងការស្វែងរកប្រាក់ចំណូលបន្ថែម ពីក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិកមួយនេះ។

បើទោះជាមានការលំបាក ក្នុងការបង្កើតវីដេអូទាក់ទាញ ដើម្បីឲ្យឆាប់ដល់គោលដៅ ហើយក៏មានអ្នកខ្លះក៏បានចុះចាញ់ទាំងដើមទី ព្រោះតែមានគំនិតសុញគិតថា ខាតតែពេលវេលាឥតប្រយោជន៍ក៏ដោយ តែក៏មានមនុស្សជាច្រើន បានជោគជ័យជាមួយមុខរបរអនឡាញមួយនេះ ដោយក្នុងនោះអ្នកខ្លះគឺឈានដល់ម៉ឺនដុល្លារក្នុង១ខែក៏មាន នេះគឺសម្រាប់ Channel ធំៗ មានអ្នកទស្សនា (View) ច្រើន ពោលគឺទទួលបាន CPM ក្នុងតម្លៃថ្នៃ ព្រោះតែមានជនបរទេសចូលទស្សនា។

ជាក់ស្តែង នេះបើតាមគណនីហ្វេសប៊ុក Chhun Chhinh ដែលជាបុគ្គល Youtbuer ដ៏ជោគជ័យម្នាក់ បានបង្ហាញពីមោទនភាពចំពោះខ្លួនឯង និងអរគុណជាខ្លាំងចំពោះ Youtube ដែលបានផ្តល់លុយឲ្យ សម្រាប់ទិញដីទុក សុខចិត្តស៊ីអត់ស៊ីឃ្លាន។ ម្ចាស់គណនីខាងលើក៏បានចូលរួមផ្តល់ជាមតិល្អថា បើយើងមានលុយ មិនមែនជាអ្នកមានដូចគេដទៃ គឺត្រូវតែចេះសន្យំពីប្រាក់ចំណូលបានខំរក យកមកទិញដីទុក ប្រសើរជាជាងទិញដែកមកជិះ ទើបប្រសើរនៅថ្ងៃអនាគត និងក៏បានលើកទឹកចិត្តដល់គ្រប់គ្នា ត្រូវមានការតាំងចិត្ត អំណត់ព្យាយាម កុំបោះបង់ចោលការងារក្រៅម៉ោងនេះឲ្យសោះ។

ក្នុងនោះ Youtuber រូបនេះ បានបង្ហោះរូបភាពទិញដីលើកទី៦ និងផ្ទាំងលិខិតអបអរសាទរពី Youtube ដោយភ្ជាប់សាររៀបរាប់ទាំងមោទនភាពថា៖ «ស៊ីអត់ស៊ីឃ្លានដោយសារតែវានិងហើយ 25,000,000 រៀល បង់ពន្ធប្រថាប់ត្រាThank YouTube ដែលធ្វើអោយខ្ញុំស្គាល់រស់ជាតិជីវិតមួយនេះ ដីប្លង់ទី6 ប្រពន្ធប្រាប់ថាកុំចង់បានឡានទំនើបជិះអី ទិញដីវិញក្រែងចាស់ទៅរស់ស្រួល សូមលើកទឹកដល់បងប្អូនដែលរកលុយតាម YOUTUBE ទាំងអស់កុំបាក់ទឹកចិត្ត តស៊ូគង់បានសម្រេច»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="339994"]
[the_ad id="409036"]
spot_img