Friday, September 29, 2023
[the_ad id="301779"]

កសិករនៅខេត្តប៉ៃលិន ចាប់ផ្តើមសម្រុកដាំដើមដំឡូងមី ខណៈតម្លៃនៅលើទីផ្សារអាចទទួលយកបាន

spot_img

ប៉ៃលិន ៖ ផលិតកម្មដំណាំកសិ-ឧស្សាហកម្មសំខាន់ៗរបស់កម្ពុជា ត្រូវបានបង្ហាញតាមរយៈ ស្ថិតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយកសិផលទាំងនោះ មានវឌ្ឍនភាពយ៉ាងខ្លាំង រួមមាន ដំណាំដំឡូងមី ស្វាយចន្ទី ស្វាយ ចេកអំបូងលឿង មៀនប៉ៃលិន (តាង៉ែន) និងម្រេច។

ដំណាំដំឡូងមី ជាប្រភេទដំណាំយកមើមមានប្រភពដើមកំណើតពីទ្វីបអាមេរិក។ ដោយឡែកនៅកម្ពុជា ដំណាំដំឡូងមី ជាដំណាំអាហារមួយប្រភេទ ដែលអាចហូបជំនួសបាយ។ ដំឡូងមី ជាវត្ថុធាតុដើមរបស់រោងចក្រសម្រាប់ ផលិត អេតាណុល ក្រដាស និងជ័រជាដើម។

បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នា កសិករនៅក្រុងប៉ៃលិន បាននាំគ្នាសម្រុកដាំដើមដំឡូងមី ដែលរហូតមកដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ កសិករជាច្រើនគ្រួសារ បាននាំគ្នាសម្រុកដាំដំឡូងមីតាមចម្ការរៀង ៗខ្លួន។

កសិករ រស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន បានឱ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗ គ្នា ការដាំដំឡូងមី នៅពេលនេះ គឺជាពេលវេលាល្អ ព្រោះដីសើមខ្លាំង អាចឱ្យដើមដំឡូងមី ដុះលូតលាស់បានល្អ បើទោះបីជា រាំងភ្លៀងរយ:ពេលកន្លះខែ ឬទៅមួយខែ ក៏ដើមដំឡូងមីវាមិនងាប់ដែរ។

កសិកររូបនេះ បានបញ្ជាក់ទៀតថា តម្លៃទីផ្សារដំឡូងមីនៅចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១នេះ អាចទទួលយកបាន មិនធ្លាក់តម្លៃចុះខ្លាំងដូចឆ្នាំមុនៗ នោះទេ គឺឈ្មួញទិញក្នុង១គីឡូក្រាម ចន្លោះប់ពី ២.៣បាត ទៅ២.៥បាត (ប្រាក់ថៃ)ដែលស្មើនិងចន្លោះពី ២៥០រៀល ទៅ ៣២៥រៀលក្នុងមួយគីឡូក្រាម។

លោកសាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានឱ្យដឹងថា ប្រជាកសិករចាប់ផ្តើមដាំដំឡូងមីនេះ បានប្រមាណ៣០% ហើយ នៃផ្ទៃដីដាំដំឡូងក្នុងខេត្តប៉ៃលិន។

គួរបញ្ជាក់ថា សម្រាប់កសិផលដំឡុងមីនៅកម្ពុជា មានរោងចក្រកែច្នៃចំនួន ៩ និងក្រុមហ៊ុននាំចេញចំនួន ៣៨ ក្នុងនោះការប៉ាន់ស្មានផ្ទៃដីផលិតកម្មសម្រាប់ឆ្នាំ២០២១ មានចំនួនប្រមាណ ៦៦០,៣៣៨ ហិកតា (កើនប្រមាណជា ៥%)៕រក្សាសិទ្ធិដោយ៖CEN

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="339994"]
[the_ad id="409036"]
spot_img