ភ្នំពេញ ៖ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស រយៈពេល ៩១ថ្ងៃ បានកើតឡើងចំនួន ៧៦៧លើក គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ មានមនុស្សចំនួន ៤៣៤នាក់បានស្លាប់បាត់បង់ជីវិត និងរបួសចំនួន ១១២០នាក់ ក្នុងនោះធ្ងន់ចំនួន ៦៦១នាក់។
នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលសារព័ត៌មាន CEN ទទួលបាននៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។

របាយការណ៍បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បានកើតឡើងចំនួន ៤លើក ស្លាប់ ១នាក់ និងរបួស ៧នាក់ ក្នុងនោះរបួសធ្ងន់ ៤នាក់ និងស្រាល ៣នាក់។
របាយការណ៍បានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ៩១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៦៩១៩២គ្រឿង ក្នុងនោះម៉ូតូចំនួន ៥០៧៦៥គ្រឿង និងរថយន្តចំនួន ១៨៤២៧គ្រឿង ក្នុងនោះរថយន្តតូច ១៤៥៩៦គ្រឿង និងធំ ៣៨៣១គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ


