Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិតណាស់ ! ត្រឹមប៉ុន្មានថ្ងៃសោះ ប្អូនស្រីស្រកសាច់គួរឲ្យតក់ស្លុត រីឯស្ថានភាពជំងឺរបស់នាងវិញ នៅពេលនេះគឺ…

ភ្នំពេញ ៖ ប្រិយមិត្ត និងមហាជនជាច្រើន ប្រាកដណាស់បានទទួលជ្រាបហើយ ពីប្អូនស្រីរូបស្រស់សោភាម្នាក់ កំព្រាឪពុកតាំងពីតូច និងមានតែអ្នកម្តាយក៏មានជីវភាពក្រីក្រទៀត ប៉ុន្តែនៅពេលនេះ នាងជាអម្រែកមួយ នៅក្នុងគ្រួសារបានធ្លាក់ខ្លួនឈឺ ដោយសារជំងឺរលាកស្រោមខួរធ្ងន់ធ្ងរ ដល់ថ្នាក់វង្វេង បាត់បង់ស្មារតី មិនស្គាល់អ្នកណាទាំងអស់ ហើយនៅពេលនេះ នាងកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យសម្តេចឪ ដោយមានរំពឹងតែជំនួយបងប្អូនសប្បុរសជនប៉ុណ្ណោះ។

តែទោះយ៉ាងណា ដោយសារតែមានក្តីអាណិតអាសូរពីសប្បុរសជន និងក៏ដូចការខិតខំជួយព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ នៅពេលនេះ ប្អូនស្រីនាង បានធូរស្បើយបន្តិចហើយ គឺអាចញុំាបបរបានតាមមាត់ធម្មតា ដោយមិនចាំបាច់សុងអាហារទៀតទេ ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ សុផាត លក្ខណា បានបញ្ជាក់ប្រាប់ឲ្យដឹងថា «ទឹកប្រាប់ទទួលបានពីសប្បុរសជនវគ្គទីមួយគឺបានប្រគល់ប្រាក់ជូនដល់ដៃម៉ាក់ស្រីនាង រួចហេីយ សរុប 1,285$ តាមរយៈមិត្តជិតដិតរបស់ស្រីនាង Sokunthea Ly ស្ថានភាព សុខភាព របស់ស្រីនាង នៅពេលនេះក៏បានធូរស្បេីយបន្តិចម្តងៗហេីយដែរ គាត់អាចញុំាបបរ បានតាមមាត់ធម្មតា ដោយមិនចាំបាច់សុងអាហារទៀតទេ ។

យេីងខ្ញុំទាំងអស់គ្នាដែលជាបង ជាប្អូន ជាមិត្តរួមការងារសូមថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់បងប្អូនទាំងអស់គ្នាដែលបានជួយគ្នាគ្រាមានអាសន្ននេះ ។ យេីងខ្ញុំសូមគោរពជូនពរបងប្អូនទាំងអស់ឲ្យរកទទួលទានមានបាន និងជៀសផុតពីគ្រោះជំងឺទាំងឡាយ។

សម្រាប់ព័ត៌មានបន្ថែម ឬបងប្អូនមិត្តភក្តិចង់ដឹងពីស្ថានភាព របស់ស្រីនាង អាចទំនាក់ទំនងទៅម៉ាក់របស់គាត់ បានតាមរយៈលេខទូរស័ព្ទ : 015 588 629៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×