Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សែនស្រណោះណាស់ ម្ចាស់ថ្លៃ ! បងប្រុសពរប្អូនស្រីអាយុ២ឆ្នាំ ក្នុងជណ្តើរយន្ត មុនពេលចេញទៅកាន់បន្ទប់សម្រាកព្យាបាលកូវីដ (វីដេអូ)

ភ្នំពេញ ៖ រូបភាពប៉ុន្មានសន្លឹកដ៏ចាក់ដោតបេះដូង បង្ហាញពីទិដ្ឋភាព បងប្អូនប្រុសស្រីបង្កើតតូចៗ២នាក់ឆ្លងកូវីដ១៩ ចាកចេញពីផ្ទះឡើងឡានពេទ្យ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លូងម៉ែ ទាំងយប់ និងរូបភាពកូនប្រុសបងពរប្អូនស្រីអាយុប្រហែល២ឆ្នាំ នៅក្នុងជណ្តើរយន្ត នៃមន្ទីរពេទ្យ បានកំពុងឆក់យកទឹកភ្នែកមហាជន មិនអាចទប់បាននោះទេ។

នេះបើតាមលោកគ្រូពេទ្យម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Chan Daravuth បានបង្ហោះវីដេអូ និងរូបភាពជាច្រើនសន្លឹក ដោយភ្ជាប់សារយ៉ាងរំជួលចិត្តថា៖ «ឃើញហើយរំជួលចិត្តណាស់ ខ្ញុំក៏មានកូនតូចៗដែរ ខ្ញុំយល់ច្បាស់ពីអារម្មណ៏មួយនេះ កូនគេ កូនយើង ដូច្នេះហើយសូមគោរពតាមវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង ២ចូលរួម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ដ៏កាចសាហាវមួយនេះ ។ សូមជូនពរក្មួយទាំង២នាក់ ឆាប់ជាសះស្បើយពីជំងឺ»។

ជាមួយគ្នានេះផងដែរ លោកគ្រូពេទ្យខាងលើ ក៏បានបញ្ជាក់ថា បងប្អូនប្រុសស្រីទាំងពីរនេះ គឺបានឆ្លងកូវីដ១៩ ពីម្តាយរបស់ពួកគេ មុននេះ១ថ្ងៃ ខណៈឪពុករបស់ពួកគេ ពុំទាន់ចេញលទ្ធផលវិជ្ជមាននោះទេ។ ហើយនៅពេលនេះ បងប្អូនបង្កើតទាំងពីរ ក៏ត្រូវបានដាក់ឲ្យស្នាក់នៅរួមបន្ទប់ ជាម្តាយរបស់ពួកគេ ដែលក៏ឆ្លងកូវីដ១៩ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×