Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆេះ​ឃ្លាំង​ស្តុក​អីវ៉ាន់​នៅក្នុង​រដ្ឋបាល​សង្កា​ត់វា​ល​ស្បូវ​បណ្តាល​ឲ្យ​រងរបួស​ប្រជា​កា​ពារ​ធ្ងន់​ម្នាក់​

​ភ្នំពេញ​÷ ប្រជា​ការពារ​ម្នាក់​នៅក្នុង​សង្កាត់​វាល​ស្បូវ​ត្រូវបាន​អណ្តាតភ្លើង​ឆាបឆេះ​ពេញ​ខ្លួន​រងរបួស​ធ្ងន់​បន្ទាប់​ពី​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ឃ្លាំ​ស្តុក​ទំនិញ​និង​សម្ភា​រះ​មួយចំនួន​។ នៅក្នុង​រដ្ឋបាល​សង្កាត់​វាល​ស្បូវ​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​និង​ខាង​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ចុះមក​បាញ់​ពន្លត់​ឲ្យ​រលត់​ភ្លាមៗ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ដែល​កើតឡើង​នៅវេលា​ម៉ោង ១ និង​០០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​សុក្រ​ទី​២ ខែមេសា​ឆ្នាំ ២០២១​ចំណុច​នៅក្នុង​រដ្ឋបាល​សង្កា​ត់វា​ល​ស្បូវ ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

​ជនរងគ្រោះ មានឈ្មោះ មៀន ភេទ​ប្រុស អាយុ​៣០ ឆ្នាំ​ជាង មុខរបរ​ជា​ប្រជា​ការពារ​នៅ​សង្កាត់​វាល​ស្បូវ បច្ចុប្បន្ន​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ខាង​រដ្ឋបាល​សង្កាត់​វាល​ស្បូវ​បាន​ឲ្យ​ដឹងថា​ដោយ​ឃ្លាំង​ស្តុក​ទំនិញ​និង​សម្ភារ​មួយ​នេះ​គាត់​បាន​ឲ្យ​ប្រជា​ការពារ​ឈ្មោះ​មៀន​ស្នាក់នៅ​ក្នុងនោះ​ហើយ​ជួយ​មើល​ការខុសត្រូវ​សម្ភារ​នៅក្នុង​ឃ្លាំង​នោះ​ផងដែរ ខណៈ​មកដល់​ពេល​កើតហេតុ​ខាងលើ​សង្ស័យថា​ឆ្លង​ចរន្តអគ្គិសនី​បណ្តាល​ឲ្យ​ឃ្លាំង​នោះ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ដោយ​ជនរងគ្រោះ​ជា​ប្រជា​ការពារ​ជាប់​នៅក្នុង​នោះបាន​ស្រែ​ករក​ឲ្យ​គេ​ជួយ​ដោយ​រក​ផ្លូវ​ចេញ​អត់​ឃើញ​ព្រោះ​អណ្តាតភ្លើង​ឆេះ​ខ្លាំងពេក​រួចហើយ​ក៏បាន​អ្នកជិតខាង​ចូលទៅ​ជួយ​បាន​ចេញ មកក្រៅ​ដោយ​សភាព​រូបរាង​រប​ស់​គាត់​ត្រូវបាន​ភ្លើង​ឆាបឆេះ​សឹងតែ​ពេញ​ខ្លួន​ទៅហើយ​និង​រងរបួស​ធ្ងន់​ត្រូវបាន​សមត្ថកិច្ច​ជួយ​លើកដាក់​លើ​កង់​បី​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​ផងដែ​។​

​ក្នុងករណី​គ្រោះ​អគ្គិភ័យ​ខាងលើនេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​មកដល់​៥ ប្រើប្រាស់​អស់ទាំង​៥​គ្រឿង​។
​ការិយាល័យមក៣គ្រឿង ខាង​បុរី​ប៉េង​ហួត មកដល់ ២ គ្រឿង ប្រេី​ប្រាស់​ទឹក​អស់​១​គ្រឿង៕

​រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

×