Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវករ​លក់ដូរ​ពេលយប់ និង​អ្នក​ចែកចាយ​បន្ត​នៅ​ផ្សារ​ដើម​គ តម្រូវ​ឲ្យ​ធ្វើលិខិត​បញ្ជាក់​ពី​ប្រធាន​ផ្សារ ឬ​អាជ្ញាធរ​មូលដ្ឋាន

ភ្នំពេញ ៖ ផ្សារ​ដើម​គ និង​ការជួញដូរ​បន្លែ​នាពេល​យប់ មិនមាន​ការផ្អាក​នោះឡើយ ដោយ​គ្រាន់តែ​ទាមទារ​ឱ្យ​អនុវត្ត​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​តឹងរ៉ឹង​ជាមុន ដូចជា តម្រូវឱ្យ​ក្រុមអាជីវករ​លក់​បន្លែ និង​អ្នក​ដែល​ទៅ​ទិញ​បន្លែ​នៅ​ផ្សារ​ដើម​គ យកទៅ​ចែកចាយ​បន្ត ត្រូវធ្វើ​លិខិតបញ្ជាក់​ពី​អាជ្ញាធរ ឬ​ប្រធាន​ផ្សារ ដើម្បី​ទទួលបាន​ការអនុញ្ញាត​ពី​សមត្ថកិច្ច​ក្នុងការ​ធ្វើដំណើរ​ពេលយប់​។​

​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​អ្នកសារព័ត៌មាន​ដឹង​នាយ​ប់ ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១ ថា វិធានការ​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ នាំឱ្យមាន​ក្តីបារម្ភ​មួយចំនួន​ពាក់ព័ន្ធ​ដល់​ការ​ចែកចាយ និង​ការ​ទិញដូរ​បន្លែ​នៅ​ផ្សារ​ដើម​គ អ៊ីចឹង​ទេ សូមឱ្យ​ពួកគាត់​មាន​លិខិតបញ្ជាក់​ពី​ប្រធាន​ផ្សារ ឬ​អាជ្ញាធរ​មូលដ្ឋាន ហើយ​គាត់​កាន់​លិខិត​ហ្នឹង​ទៅ គាត់​ធ្វើដំណើរ​ក្នុង​ម៉ោង​ដែល​គេ​ហាមឃាត់ គឺ​គាត់​អាច​បន្ដំ​ណើ​រ​បាន​ហើយ​។ គាត់​អាចធ្វើ​ដំណើរ​បាន​ធម្មតា​ហើយ ឱ្យតែ​គាត់​មាន​លិខិត​បញ្ជាក់ថា គាត់​ជា​អាជីវករ​អ្នកលក់​នៅនឹងកន្លែង ឬ​ជា​អាជីវករ​ចែកចាយ​បន្ត​៕

រក្សា​សិទ្ធិ ៖ ពិសិដ្ឋ​ CEN​

×