Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនៅភ្នំពេញ អាចធ្វើដំណើរចន្លោះពីម៉ោង ៨ ម៉ោង ដល់ម៉ោង៥ ភ្លឺ បានតែចំពោះករណីលើកលែងទាំង៥នេះ

សូមជម្រាបថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសមួយ ស្តីពីការអនុវត្តវិធានការដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញបម្រាមគោចរយ៉ាងម៉ឺងម៉ាត់ រយៈពេល ២ សប្តាហ៍ ហាមការធ្វើចរាចរចន្លោះពីម៉ោង ៨ យប់ រហូតដល់ម៉ោង ៥ ភ្លឺ ដោយលើកលែងតែចំពោះករណីធ្វើដំណើរទាំង ៥ ខាងក្រោមនេះប៉ុណ្ណោះ៖

១- ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារ ដែលមានលិខិតបញ្ជាក់ ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។

២- ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋនិងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថាប័ណ-អង្គភាព។

៣- ការធ្វើចរាចរណ៍របស់រថយន្តកុងតឺនឺ រថយន្តដឹកទំនិញ រថយន្តបាញ់បេតុង រថយន្តសម្រាប់បម្រើឱ្យការដឹកជញ្ជូនទំនិញ ផ្គត់ផ្គង់ការដ្ឋានសំណង់ រថយន្តដឹកជញ្ជូនសំរាម សំណល់រឹង និងសំណល់វេជ្ជៈសាស្រ្ត ការដឹកជញ្ជូនម្ហូបអាហារ របស់បុគ្គលិកម្រើសេវាដឹកជញ្ជូន។

៤- ការធ្វើដំណើររបស់បុគ្គលិក និងកម្មករ កម្មការិនី នៅទីកន្លែងបំពេញការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន រោងចក្រ ឬទីតាំងអាជីវកម្ម ដែលអនុញ្ញាតិឱ្យបើកដំណើរការធម្មតា។

៥- ការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

គួរបញ្ជាក់ថា ការអនុវត្តន៍វិធានការណ៍រដ្ឋបាលផ្អាកការធ្វើចរាចរបណ្តោះអាសន្ន ដែលបានចូលជាធរមានកាលពីយប់មិញនេះ បើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា នៅតាមបណ្តាដងផ្លូវ គឺមានសភាពស្ងាត់ល្អ ដើម្បីចូលរួមទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×