Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញ​របស់​វៀត​ណា​ម​ទៅកាន់​សហរដ្ឋអាមេរិក​កាន់តែ​កើនឡើង​

​សេដ្ឋកិច្ច​របស់​វៀតណាម កំពុង​វិលត្រឡប់​ទៅរក​កំណើន​នាំចេញ​រឹងមាំ​ឡើងវិញ ដែល​ការកើនឡើង​នេះ​ទំនងជា​នៅ​បន្តទៀត ដោយសារ​កញ្ចប់​ថវិកា​វិត្ថារ​កម្ម​របស់​សហរដ្ឋ​អាមេរិក​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ The Wall Street Journal​។​

បើ​យោងទៅតាម​ការិយាល័យ​ស្ថិតិ​ទូទៅ​របស់​វៀតណាម​បាន​បង្ហាញថា ផលិតផល​ក្នុងស្រុក​វៀតណាម​សុ​រប​មានការ​កើនឡើង​រហូត​ដល់ ៤,៤៨ ភាគរយ ក្នុង​ត្រីមាស​ទី ១ នៃ​ឆ្នាំ ២០២១​នេះ ។​

ការនាំចេញ​របស់​ប្រទេស​វៀតណាម​ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០២១ បាន​ហក់​ឡើង​ក្នុង​អត្រា​២៣,៧​ភាគរយ​ពីមួយ​ខែ​ទៅមួយ​ទៅ ដែលមាន​ចំនួន​ទឹកប្រាក់​ប្រមាណ​៤៨,៧៤​ពាន់​លាន​ដុល្លារ​។ ក្នុងនោះ​ការនាំចេញ​ចំនួន​៣២៨, ៤​ភាគរយ​គឺ​នាំ​ចេញទៅ​សហរដ្ឋ​មេ​អា​រិ​ក​។​

ទស្សនា​វ​ដ្តី​អាមេរិក​បាន​និយាយថា ការនាំចេញ​របស់​វៀត​ណា​ម​ទៅកាន់ សហរដ្ឋអាមេរិក​ក៏បាន​កើនឡើង​ប្រហែល ៩ ភាគរយ​ក្នុង​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយនេះ​។ ក្នុងនោះ សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​ក៏បាន​កើនឡើង​ចំនួន​៦,៥ ភាគរយ​ក្នុងឆ្នាំនេះ ដែល​នេះ​ជា​ព្យាករណ៍​ដោយ​អង្គការ​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ដើម្បី​រក្សា​នូវ​តម្រូវការ​ដ៏​ខ្លាំងក្លា​នេះ​ក្នុង​ការផ្តល់​ផលប្រយោជន៍​ដល់​ការនាំចេញ​របស់​
​វៀតណាម​។​

វៀតណាម​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ល្អ​មួយចំនួន​នៅលើ​ពិភពលោក​ដែល​សម្រេចបាន​នូវ​កំណើន​កើនឡើង ២,៩ ភាគរយ​កាលពី​ឆ្នាំមុន ជាមួយនឹង​ផលិតផល​ក្នុងស្រុក​សរុប​របស់ខ្លួន​។ ធនាគារពិភពលោក និង​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ព្យា​ការណ៍​ថា​សេដ្ឋកិច្ច​វៀតណាម​ក្នុងឆ្នាំនេះ​នឹង​កើនឡើង​ក្នុង​ចន្លោះ ៦,៦ និង​៦,១ ភាគរយ​៕

ប្រភព​៖ VN Express​

×