Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេសកជន​ពិសេស​អង្គការសហប្រជាជាតិ​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​ឱ្យ​ចាត់វិធានការ ដើម្បី​ជៀសវាង​ការបង្ហូរ​ឈាម​នៅ​មី​យ៉ាន់​ម៉ា​

​បេសកជន​អង្គការសហប្រជាជាតិ លោកស្រី Christine Schraner Burgener​ដែល​ទទួលបន្ទុក​ពិសេស​ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​ពុធ​កន្លងទៅនេះ​ថា ការបង្ហូរ​ឈាម​កាន់តែ​កើតមាន​ខ្លាំង​ឡើង ដោយសារតែ​កា​រប​ង្គ្រា​បរ​បស់​ក្រុម​យោធា​មកលើ​ក្រុមអ្នកតវ៉ា​ប្រឆាំង​របប​យោធា​កាន់តែ​តានតឹង​ខ្លាំង​ឡើងៗ​។​

បើ​យោងទៅតាម​ការផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារ​ព័​ត៍​មាន មុនពេល​កិច្ចប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​ចំនួន​១៥​រូប​ត្រូវ​បញ្ចប់ លោកស្រី Schraner Burgener បាន​ថ្លែងថា យោធា​ដែល​ដណ្តើម​អំ​ណាចក្នុងប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃទី​១ កុម្ភៈ​កន្លងទៅ គឺ​មិនអាច​មានលទ្ធភាព និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​គ្រប់គ្រង​ប្រទេស​ឡើយ ហើយ​លោកស្រី​ព្រមាន​ថា​ស្ថានភាព​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​នឹង​កាន់តែ​អាក្រក់​ទៅៗ​។​

​លោកស្រី​ថ្លែងថា យើង​កំពុង​ពិចារណា​លើ​ការចាត់វិធានការ​ជាស​មូ​ហ​ភាព និង​ធ្វើយ៉ាងណា​ឲ្យ​មាន​ភាពត្រឹមត្រូវ ដើម្បី​ផ្តល់ឱ្យ​ប្រជាជន​មី​យ៉ាន់​ម៉ា​ទទួលបាន​នូវ​អ្វីដែល​ពួកគេ​ចង់បាន ហើយ​និង​ការពារ​មហន្តរាយ​គ្រប់បែបយ៉ាង​ចំពោះ​ប្រទេស​ដែល​នៅ​ចំ​កណ្តាល​បេះដូង​នៃ​ទ្វីបអាស៊ី​មួយ​នេះ​។​

លោ​ស្រី Schraner Burgener បាន​និយាយថា ក្រុមប្រឹក្សា​ត្រូវតែ​ពិចារណា​លើ​សកម្មភាព ដែល​ចំ​បាច់​បំផុត​ដើម្បី​បង្វែរ​ការបង្ហូរ​ឈាម​នៅ​ប្រទេស​ដែល​នឹង​កើតមានឡើង​។ យ៉ាងណាមិញ​គេ​សង្កេតឃើញថា ប្រទេស​អង់គ្លេស​ក៏បាន​ស្នើសុំ​ចូលរួម​កិច្ចប្រជុំ​របស់​អង្គការសហប្រជាជាតិ​នៅឯ​ទីក្រុង​ញូវយ៉ក​ផងដែរ ក្នុង​គោលបំណង​ដើម្បី​ឆ្លើយតប​ទៅនឹង​អំពើ​ហឹ​ង្សា​កាន់តែខ្លាំង​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​

យ៉ាងហោចណាស់​ប្រជាជន​ស៊ីវិល​ប្រមាណ ៥២១​នាក់​ត្រូវបាន​សម្លាប់​ក្នុង​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​នេះ​។ ការប្រយុទ្ធ​គ្នា​នេះ​ត្រូវបាន​ប៉ះទង្គិច​ពី​សំណាក់​ក្រុម​យោធា និង​ក្រុម​បះបោរ​ជនជាតិដើម​ភាគតិច​ដែល​រស់​តាម​តំបន់​ព្រំដែន​។ ក្នុងនោះ​ជនភៀសខ្លួន​កំពុង​រត់​ភៀស​ទៅរក​ទីទួល​ដែលមាន​សុវត្ថិភាព​នៅតាម​ប្រទេសជិតខាង​របស់ខ្លួន​។​

ឯកអគ្គរដ្ឋទូត​អង់គ្លេស​ប្រចាំ​អង្គការសហប្រជាជាតិ​ក៏បាន ថ្លែង​ក្នុង​ស​ន្នី​សិទ​កាសែត​តាម​ប្រព័ន្ធ​អន​ឡាញ​ក្រោយពេល​បញ្ចប់​កិច្ចប្រជុំ​ថា សកម្មភាព​ហឹ​ង្សា​ដែល​ប្រព្រឹត្ត​ដោយ​យោធា​មី​យ៉ាន​ម៉ា​គឺ​ពិតជា​ពិត​អាច​ទទួលយក​បានទេ និង​ត្រូវតែ​តម្រូវ​ឲ្យ​មាន​សារ​មួយ ដែល​ខ្លាំង​ចេញពី​សហគមន៍​អន្តរជាតិ​។​

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ​លោក Zhang Jun បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ថា ប្រទេស​ចិន​កំពុងធ្វើការ​ជាមួយ​គ្រប់ភាគី​ទាំងអស់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​នេះ​។​

​បើតាម​មន្ត្រី​បេសកម្ម​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ លោក Zhang Jun បាន​និយាយថា ការដាក់​សម្ពាធ​តែ​ម្ខាង និង​ការអំពាវនាវ​ឱ្យ​ដាក់ទណ្ឌកម្ម ឬ​វិធាន​ការបង្ខំ​ផ្សេងៗ​ទៀត នឹង​ធ្វើឱ្យ​ស្ថានភាព​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​កាន់តែ​ភាព​តានតឹង និង​រឹតតែ​ប្រឈមមុខ​កាន់តែ​ធ្ងន់ធ្ងរ ព្រមទាំង​ធ្វើឱ្យ​ស្ថានភាព​កាន់តែ​ស្មុគស្មាញ​ថែមទៀត​ដែល​នេះ​មិនមែនជា​ន័យ​ស្ថាបនា និង​ជួយសង្គ្រោះ​នោះទេ​។​

គិត​មកទល់ពេលនេះ ក្រុមប្រឹក្សា​បាន​បញ្ចេញ​សេចក្តីថ្លែងការណ៍​២ បង្ហាញ​ពី​ក្តីបារម្ភ និង​ថ្កោលទោស​ទៅនឹង​អំពើ​ហឹ​ង្សា​ប្រឆាំង​អ្នក​តវ៉ា ក៏ប៉ុន្តែ​ទម្លាក់ចោល​ភាសា​ថ្កោលទោស​ចំពោះ​យោធា​ដែល​គ្រប់គ្រង​រដ្ឋប្រហារ និង​គម្រាម​ពី​វិធានការ​បន្ថែម ប៉ុន្តែ​មានការ​ជំទាស់​ពី​សំណាក់​ប្រទេស ចិន រ៉ូ​ស្ស៊ី ឥណ្ឌា និង វៀតណាម​៕

ប្រភព​៖ រ៉​យ​ទ័​រ​

×