Tuesday, May 24, 2022

លួចបដិមាករមាសបានហើយ ចោររូបនេះថែមទាំងឆ្លៀត នៅបន្តថតបង្ហោះបង្អួតលើ Facebook

ក្នុងពិធីប្រគល់ពានរង្វាន់អូស្ការ ២០១៨ Frances McDormand ត្រូវបានផ្តល់ជូនពានរង្វាន់តារាសម្តែងស្រីឆ្នើមបំផុត តាមរយៈតួអង្គជាម្តាយក្នុងខ្សែភាពយន្តរឿង “Three Billboards Outside Ebbing, Missouri” ។ នៅក្នុងពិធីជប់លៀង យប់ថ្ងៃ ៤មីនា (ម៉ោងនៅតំបន់) បន្ទាប់ពីពិធីពានរង្វាន់អូស្កាបញ្ចប់នោះ បដិមាករមាសដ៏មានតម្លៃរបស់តារាសម្តែងរូបនេះ បាន “គ្មានស្លាបតែចេះហោះ” ទៅបាត់។

TMZ ផ្សាយព័ត៌មានថា បុរសឈ្មោះ Terry Bryant អាយុ ៤៧ឆ្នាំ បានលួចបដិមាករមាសអូស្តារបស់ Frances ដែលទើបបានទទួល។

ក្នុងពិធីលាងសោយភោជក្រោយពេលបញ្ចប់អូស្កាលើកទី៩០ អ្នកស្រី Frances បានធ្វេសប្រហែស ហើយ Terry បានលួចយកបរដិមាករនេះ។

ប៉ុន្តែចោរជើងឆើតបន្តនៅថតរូបភាពដែលខ្លួនកំពុងកាន់ពានរង្វាន់មាសនេះ។

Terry ថែមទាំងបានថតវីដេអូដោយខ្លួនឯងដែលទិដ្ឋភាពគេឱនថើបបដិមាករនេះ ហើយបង្ហោះឡើង facebook ។ អមដោយសំណេរថា ៖ “នេះជារបស់ខ្ញុំ! សូមមើលវាអូនសម្លាញ់!​… យប់នេះក្រុមរបស់ខ្ញុំដណ្តើមបានវត្ថុនេះ… វាជារបស់ខ្ញុំ!”។

ចោរជើងឆើតថតវីដេអូអួតពីពានរង្វាន់បដិមាករមាស

ក្រោយពេលដឹកថា ពានរង្វាន់ទើបទទួលបានត្រូវបានគេលួចបាត់ Frances បានប្រកាសប្រាប់ភ្នាក់ងារសន្តិសុខ។ អ្នកយកព័ត៌មានរូបភាពម្នាក់ បានឃើញ Terry កាន់ពានរង្វាន់អូស្តានេះ ហើយបានឃាត់គាត់ ប៉ុន្តែបុរសនេះបានសម្លុតថា បើកផ្លូវឲ្យខ្ញុំទៅ រួចក៏បាត់ស្រមោលពីស្បៃរាត្រីទៅ។

អ្នកយកព័ត៌មាន New York Times ចែករំលែកខណៈពេល Terry អួតពីបដិមាករមាស មុនពេលត្រូវចាប់ខ្លួន។

ចុងក្រោយកងកម្លាំងសន្តិសុខបានអន្តរាគមន៍ និងចាប់ខ្លួន Terry ។ ចោររូបនេះរងការចោទប្រកាន់ពីបទលួច ហើយបង់ប្រាក់ ២ម៉ឺនដុល្លារដើម្បីបាននៅក្រៅឃុំ។

តំណាងរបស់តារាសម្តែងហ្រ្វង់ MC ឲ្យដឹងថា ពានរង្វាន់បដិមាករមាសអូស្កាត្រូវបានប្រគល់ឲ្យម្ចាស់ដើមវិញហើយ៕ សូយន