បន្ទាយមានជ័យ ៖ មន្ត្រីក្រុមការងារបានបើកការដ្ឋានជួសជុលផ្លូវលំ១ខ្សែដែលរងការខូចខាតច្រើនឆ្នាំមកនោះ ។
ផ្លូវលំនោះ មានប្រវែង៥គីឡូម៉ែត្រទទឹង ២០ម៉ែត្រ នៅភូមិតាអំទៅភូមិវាលដង្គៀបក្តាម ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
នៅថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៨ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងជាប្រធានក្រុមការងារខេត្តចុះជួយស្រុកព្រះនេត្រព្រះ លោក ប៊ូ លាង ផេង អភិបាលរងស្រុកព្រះនេត្រព្រះ ជាប្រធានក្រុមការងារចុះជួយឃុំប្រាសាទ រួមជាមួយពលរដ្ឋ បានបើកការដ្ឋានជួសជុលផ្លូវ១ខ្សែនេះ។
លោកលី សារីបានឲ្យដឹងថា ៖ ផ្លូវ១ខ្សែនេះវាមានសារៈសំខាន់ប្រជាពលរដ្ឋ១ឃុំប្រាសាទ ធ្វើដំណើរ ប្រកបមុខរបររកស៊ីប្រចាំថ្ងៃ ក៏ដឋុចជាដឹកជញ្ជូនកសិផល សិស្សទៅរៀននិងថឹកអ្នកជម្ងឺទៅពេទ្យ ៕ ដោយ ៖ បន្ទាយ