Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រុសៗ​ប្រជែង​គ្នា​ទៅកាន់​សណ្ឋាគារ បន្ទាប់​ស្រី​ស្រស់​ម្នាក់នេះ​ប្រកាស​នៅលើ​បណ្តាញ​សង្គម «​ផ្តល់​សិច​» ដោយ​ឥតគិតថ្លៃ​!

spot_img

​ក្នុងសម័យ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បច្ចុប្បន្ន មនុស្ស​ជាច្រើន​បាន​ខិតខំ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​ទទួលបាន​អ្នកតាមដាន​ឲ្យ​បាន​ច្រើន ឬ ល្បី​នៅលើ​អន​ឡាញ ។ ចាប់​តាំង​សិច​គឺជា​មុខរបរ​ស្រួល​មួយ ក្មេងស្រី​ជំទង់​នេះ​បាន​គិតថា នាង​នឹង​អាច​ទាញ​ទាញ​អ្នកតាមដាន​បាន​ច្រើន តាមរយៈ​ការលេង​សើច​ជាមួយ​ការផ្តល់​សិច​ហ្វ្រី នៅក្នុង​បន្ទប់​សណ្ឋាគារ ។​

​យោងតាម iFeng ក្មេងស្រី​ជំទង់​ម្នាក់​ឈ្មោះ Ye Mouyi អាយុ ១៩ ឆ្នាំ បាន​សរសេរ​នៅលើ Weibo ដោយ​និយាយថា «​អ្នកនឹង​មក​យក​ខ្ញុំ​…​ដើម្បី​រួមភេទ​…​ដោយ​ឥតគិតថ្លៃ​» ។ នាង​ក៏បាន​សរសេរ​បន្ថែមថា លេខ​បន្ទប់​របស់​នាង​គឺ 6316 និង​និយាយថា នាង​កំពុង​សម្រាក​នៅក្នុង​សណ្ឋាគារ Wanda Hilton ក្នុង Haitang Bay, Sanya, នៅលើ​កោះ Hainan ស្ថិតនៅ​ភាគខាងត្បូង​នៃ​ប្រទេស​ចិន ។​

​ការប្រកាស​របស់​នាង​ដែល​ត្រូវបាន​បង្ហោះ​នៅវេលា​ម៉ោង ៨ យប់ ថ្ងៃទី​១ មីនា បានទទួល​ការចាប់អារម្មណ៍​ពី​អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត​យ៉ាង​លឿន ។ មនុស្ស​ជាច្រើន​បាន​គិតថា នាង​មាន​ភាពស្និទ្ធស្នាល​ក្នុងការ​ផ្តល់ជូន​របស់​នាង ហើយ​រឿងនេះ​ត្រូវបាន​គេ​រាយការណ៍​ថា មាន​បុរស​ចំនួន ៣,០០០ នាក់ បាន​ប្រជែង​គ្នា​ទៅកាន់​សណ្ឋាគារ​របស់​នា​ង ដើម្បី​ទទួលយក​ការផ្តល់ជូន​សេវា​ផ្លូវភេទ​ដោយ​ឥតគិតថ្លៃ​របស់​នាង ។​

ប៉ុន្តែ ទីបំផុត Ye ត្រូវបានប៉ូលីសចាប់ឃុំខ្លួនចំនួន ១៥ ថ្ងៃ និង​ផាកពិន័យជាប្រាក់​ចំនួន​ ៥០០ យន់ (ប្រហែល ៧៨ ដុល្លារ) ដើម្បីទុកជាមេរៀនសម្រាប់ឥរិយាបទរោលរាលរបស់នាង ៕ ចន្ទី​

 

spot_img
×