ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ នៅមុខសមត្ថកិច្ចដែលកំពុងយាមកន្លែងចត្តាឡីស័ក សួនច្បារឃ្លាំងសាំង បានសម្រេចព្យាយាមបេីកម៉ូតូរត់រហូតចាប់ឃាត់ខ្លួនបាន នៅចំណុចមុខក្លោងទ្វាចូលផ្សារសាមគ្គី ត្រូវប្រជាពលរដ្ឋទប់កំហឹងមិននាំគ្នាស្វាគមន៍លោកចោរយ៉ាងចាស់ដៃ ។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី០៦ខែមេសាឆ្នាំ២០២១ ត្រង់ចំណុចមុខផ្សារសាមគ្គី ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
យោងតាមប្រភពពីសមត្ថកិច្ចដែលដេញ បានបង្ហេីបប្រាប់ក្រុមការងារយេីងឲ្យដឹងថា ខណៈដែលអង្គុយយាមកន្លែងចត្តាឡីស័ក ឮសំឡេងស្ត្រីម្នាក់ជិះម៉ូតូធូដេ ពណ៌ខ្មៅគ្មានផ្លាកលេខ ទិសដៅពីជេីងទៅត្បូង តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចជាប់របងឃ្លាងសាំងមុខសួនច្បារ ស្រែកថា ចោរឆក់ៗ ភ្លាមៗកងកម្លាំងដែលយាមនៅទីនោះ ទាញម៉ូតូដេញពីក្រោយរហូតដល់ចំណុចមុខផ្សារសាមគ្គី ជនសង្ស័យគេចប៉ះរថយន្តមួយគ្រឿង បណ្ដាលឲ្យដួល ត្រូវបានប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជេីង ទេីបសមត្ថកិច្ចវាយខ្នោះ យកមកប៉ុស្តិ៍រួចបញ្ជូនទៅអធិការខណ្ឌឬស្សីកែវបន្តភ្លាមៗ និងដកហូតបានម៉ូតូជនសង្ស័យមួយគ្រឿង ម៉ាកស្កុបពីពណ៌សពាក់ផ្លាកលេខភ្នំពេញ1IM-4560 ជាវត្ថុតាងដែលជិះធ្វេីសកម្មភាព។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចបាននាំជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹងនៅអធិការខណ្ឌឬស្សីកែវ ដេីម្បីដាក់បន្ទុក និងកសាងសុំរឿង បញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖ សារឿន


