Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ទោ ហ៊ុន សុធី ប្រគល់ថវិកា សមាគមមិត្តនគរបាលជាតិ ចំនួន៦លានរៀល ជូនភរិយាសពមន្រ្តីនគរបាលចរាចរណ៍ ស្លាប់ដោយជំងឺកូវីដ១៩

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បានសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ចំនួន៦លានរៀល ជូនភរិយា សព លោកអនុសេនីយ៍ឯក ថន ចាន់ធឿន មន្រ្តីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានទទួលមរណភាពដោយជំងឺឆ្លងកូវីដ១៩ កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា – សូវៀត ។

លោកឧត្តមសេនីយ៍ស្នងការរង ក៏បានសំណោះសំណាល ក្នុងនាមឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចូលរួមសំដែងការសោកស្តាយនិងរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព ដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាត់បង់មន្រ្តីនគរបាល០១រូបដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចចូលរួមថែរក្សាការពារសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនិងណែនាំគ្រួសារសពត្រូវប្រុងប្រយ័ត្នពីបញ្ហាជំងឺឆ្លងកូវីដ១៩នេះ គ្រប់ពេលវេលា ជាពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមអនុសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នូវវិធានការ៣ការពារ ៣កុំ ដើម្បីបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×