Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើគ្មានការចាំបាច់ សូមកុំទាន់ចល័ត ឬចរាចរមកលេងបងប្អូន ឬសាច់ញាតិសិនទៅ ព្រោះអាចបង្កជាផលលំបាកដល់បងប្អូនខ្លួនឯង

តាកែវ ៖ មនុស្សចំនួន ២៩នាក់ មានក្មេងចាស់ប្រុសស្រី រស់នៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ កំពុងត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក និងយកសំណាកជាលើកទី១ ទៅពិនិត្យ ក្រោយបុរសម្នាក់ឈ្មោះ ហេង កុសល ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅផ្ទះជួលមុំផ្សារសិនជូរីផ្លាហ្សា និងបច្ចុប្បន្នជាអ្នកធ្វើការងារនៅក្រុមហ៊ុន CATS ជាជាងជួសជុលភ្លើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានមកលេងក្រុមគ្រួសាររបស់ខ្លួននៅភូមិឃុំខាងលើ កាលពីថ្ងៃទី ២ខែមេសា ឆ្នាំ២០២១ ហើយក៏បានត្រឡប់ទៅភ្នំពេញវិញ លុះមកដល់ថ្ងៃទី៥ ខែមេសានេះដែរ រូបគាត់ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ១៩ ក៏បានទូរស័ព្ទមកប្រាប់ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធ ថារូបគាត់មានវិជ្ជមានកូវីដ១៩ ភ្លាមនោះក្រោយទទួលបានតំណឹងនេះភ្លាម នៅរសៀលថ្ងៃដដែល អាជ្ញាធរក្រុងដូនកែវ និងក្រុមគ្រូពេទ្យ បានចុះទៅដល់ទីតាំងផ្ទះខាងលើភ្លាម ដើម្បីស្នើសុំដល់ពួកគាត់ឲមានកិច្ចសហការ នៅក្នុងផ្ទះ និងសើបសួររកអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោល ដើម្បីប្រមូលពួកគាត់មកធ្វើចត្តាឡីស័ក ។

បើតាមការឲ្យដឹងពីលោក កង អាណាន់ អភិបាលក្រុងដូនកែវ បានប្រាប់ភ្នាក់ងារយើងឲ្យដឹងថា ក្នុងករណីនេះ គឺយើងបានប្រមូលមនុស្សប្រុសស្រី ចាស់ និងក្មេង ចំនួន ២៩នាក់ ដែលបានពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួុយនិងអ្នកជំងឺកូវីដ១៩ ឈ្មោះ ហេង កុសល ហើយនារសៀលថ្ងៃទី ០៦ ខែមេសានេះ គឺអាជ្ញាធរក្រុងដូនកែវ និងក្រុមគ្រូពេទ្យបានមកយកសំណាក របស់អ្នកដែលពាក់ព័ន្ធទាំងនោះចំនួន ២៥នាក់ទៅធ្វើការពិនិត្យជាលើកទី១ ដោយឡែកមនុស្សចំនួន ៤នាក់ទៀត និងបន្តយកសំណាកនៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២១ ។

សូមបញ្ជាក់ផងដែរថា ក្នុងករណីខាងលើមានមនុស្សចំនួន ២នាក់ ជាអ្នកពាក់ព័ន្ធផ្ទាល់ត្រូវបានយកមកធ្វើចត្តាឡីស័ក នៅមណ្ឌលគរុកោសល្យខេត្តតាកែវ ដោយឡែកមនុស្សចំនួន ២៧នាក់ទៀតនោះត្រូវបានដាក់ឲធ្វើចត្តាឡីស័កនៅផ្ទះ ដោយឲ្យអនុវត្តតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាលយ៉ាងម៉ត់ចត់៕ រក្សាសិទ្ធិដោយ៖ តាកែវ

×