Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការពារជាតិ ៖ មន្ត្រីយោធាពីរនាក់ ដែលបាត់ខ្លួន ក្នុងឧប្បត្តិហេតុផ្ទុះអូប័រ នៅមិនទាន់រកឃើញនៅឡើយទេ

ភ្នំពេញ ៖ ប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ប្រាប់ CEN នៅព្រលប់ថ្ងៃទី៦ ខែមេសានេះថា មន្ត្រីយោធាជើងទឹកចំនួនពីរនាក់ ដែលបានបាត់ខ្លួននៅក្នុងឧបទ្ទវហេតុផ្ទុះអូប័រកាលពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នៅមិនទាន់រកឃើញនៅឡើយទេ រហូតមកដល់ត្រឹមម៉ោងជាង ៦ល្ងាចថ្ងៃទី៦ ខែមេសា នេះ។ ហើយកម្លាំងយោធាកងទ័ពជើងទឹកកំពុងតែរុករកជាបន្តទៀត។ ចំណែកមន្ត្រីយោធាចំនួន ៤នាក់ទៀត បានរងរបួស ដោយក្នុងនោះរងរបួសស្រាលចំនួន ៣នាក់ និងរបួសធ្ងន់ម្នាក់។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា អូប័រដឹកស្បៀងដាក់តាមបណ្តាកោះនៅពេលធ្វើដំណើរចេញពីមូលដ្ឋានសមុទ្ររាមបានចម្ងាយ ៣ម៉ៃល៍ បានជួបឧប្បត្តិហេតុផ្ទុះតែម្តង អាចនឹងមានការលេចធ្លាយទុយោប្រេងផ្ទុះស្សេឆេះធុងសាំងប្រេង យ៉ាងសន្ធោសន្ធៅបណ្តាលឲ្យមានអ្នករបួស៤នាក់ (ស្រាល៣នាក់ និង ១នាក់ធ្ងន់) និងបាត់ខ្លួនចំនួនពីរនាក់មកដល់ត្រឹមល្ងាចថ្ងឌៃទី៦ ខែមេសា ឆ្នាំ២០២១ នៅមិនទាន់រកឃើញនៅឡើយទេ។ ចំណែកអូប័រដែលផ្ទុះនោះ គឺបានរាវរកឃើញហើយ។

សម្តេចពិជ័យសេនាបានបញ្ជាក់ថា អូប័របានធ្វើដំណើរដើម្បីដឹកស្បៀងទៅតាមបណ្តាកោះ បានកើតឧប្បត្តិហេតុ គឺមិនបានឆ្ងាយប៉ុន្មានពីមូលដ្ឋានសមុទ្ធរាមបានផ្ទុះតែម្តង អាចនឹងមានការលេចធ្លាយទុយោប្រេងបានវាផ្ទុះស្សេ ឆេះផ្ទុះធុងសាំងប្រេងតែម្តង ឆេះយ៉ាងសន្ធោរសន្ធៅជាទីបំផុត។ នៅលើទូក ៦នាក់ រងរបួសស្រាល ៣នាក់ និងម្នាក់រងរបួសធ្ងន់ និងបាត់ខ្លួនពីរនាក់ មកដល់ពេលនេះមិនទាន់រកឃើញ តែឥឡូវបានរាវរកឃើញអូប័រដែលលេចហើយ ប៉ុន្តែមនុស្សយើងរកមិនទាន់ឃើញនៅឡើយទេ ហើយបានប្រើទូកជាច្រើនដើម្បីរកមុស្សទាំងពីរនេះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×