Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ៖ មន្ត្រីដែលគេចវេសមិនចាក់វ៉ាក់សាំង សូមដេកផ្ទះរហូតចុះ កុំមកធ្វើការ នាំតែចម្លងគេ ឬអាចបាត់បង់ការងារតែម្ដង

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្វីត្បិតការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺចាក់តាមគោលការណ៍ស្ម័គ្រចិត្ត តែជំហានបន្ទាប់មន្ត្រីរាជការគ្រប់រូបត្រូវមានកាតព្វកិច្ចចាក់វ៉ាក់សាំងជាចាំបាច់ ហើយចំពោះមន្ត្រីដែលគេចវេសមិនចាក់វ៉ាក់សាំង សូមដេកផ្ទះរហូតចុះ កុំមកធ្វើការ នាំតែចម្លងគេ ឬអាចបាត់បង់ការងារតែម្ដង។

សារសំឡេងពិសេស សម្ដេចតេជោ ហ៊ុន សែន ថ្លែងនៅយប់ថ្ងៃទី០៦ ខែមេសា ពាក់ព័ន្ធការចាក់វ៉ាក់សាំងកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែនបានថ្លែងតាមសារថា មន្ត្រីខ្លះចង់ចាក់វ៉ាក់សាំងណាស់ មន្ត្រីប្រភេទខ្លះបែរជាគេចវេសពីការចាក់វ៉ាក់សាំងតែម្តង។ សម្តេចតេជោបានបញ្ជាក់ថា ពិតមែនតែវ៉ាក់សាំងគឺចាក់លើគោលការណ៍ស្ម័គ្រចិត្ត ក៏ប៉ុន្តែនៅពេលខាងមុខ ច្បាស់ណាស់ថា ការចាក់វ៉ាក់សាំងនឹងក្លាយជាវ៉ាក់សាំងកាតព្វកិច្ចតែម្តង។ ជាពិសេសជំហ៊ានដំបូងនេះ គឺនៅក្នងកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៉ីវិលរបស់យើងទាំងអស់។

សម្តេចតេជោបន្តថា “ខ្ញុំមិនចង់ឱ្យដល់ដំណាក់កាល ដែលមានការលំបាកហើយទើប ស្រោចស្រង់នោះទេ។ ខ្ញុំសូមបញ្ជាក់ជូនទៅមន្ត្រីរាជការដែលមិនចង់ចាក់វ៉ាក់សាំង ឱ្យបានជ្រាបថា នៅពេលណាមួយដែលគ្រប់ស្ថាប័នចាក់ពី៧០%ឡើងទៅ មន្ត្រីដែលមិនបានចាក់វ៉ាក់សាំង ប្រហែលជាមិនអាចចូលធ្វើការបានទេ! សូមដេកផ្ទះចុះ។ ហើយបើសិនជាថ្នាក់ត្រូវចូលប្រជុំ
ក៏មិនចាំបាច់ឱ្យប្រធានស្ថាប័នអញ្ជើញចូលរួមប្រជុំដែរ ទុកឱ្យដេកផ្ទះនោះទៅ ព្រោះគ្រាន់តែវ៉ាក់សាំងការពារជិវីតខ្លួនឯង និងចូលរួមការពារប្រយុទ្ធនឹងកូវីដ១៩ ធ្វើមិនបានផង តើចាំបាច់ធ្វើជាទាហាន ជាប៉ូលីស ឬក៏ជាមន្ត្រីរាជការធ្វើអ្វីតទៅទៀត? គ្មានការចាំបាច់ទេ។”

សម្តេចតេជោ បានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ជូន ដើម្បីកុំឱ្យហួសពេល ព្រោះវ៉ាក់សាំងមិនមែនជាទំនិញដែលរើសតាមផ្សារ តាមឱសថស្ថានបានទេ ខុសគ្នាពីថ្នាំពេទ្យនានាដែលមានលក់នៅតាមឱសថស្ថាន។ ឥឡូវនេះរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ ចាក់ឱ្យមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ ទាន់មានវ៉ាក់សាំងចាក់ សូមអញ្ជើញមកចាក់! ហើយប្រសិនបើពុំមកចាក់ដោយការស្ម័គ្រចិត្តទេ ថ្ងៃក្រោយអ្នកមិនមានឱកាស លោក លោកស្រី ឬឯកឧត្តម លោកជំទាវ គ្មានឱកាសបានចូលរួមប្រជុំ ហើយក៏គ្មានឱកាសចូលទៅកាន់ក្រសួងទៀតដែរ។ ព្រោះថា អ្នកនៅក្នុងក្រសួងភាគច្រើនគេខ្លាចឆ្លងរោគពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញាដែលជាមន្ត្រីមិនបានចាក់វ៉ាក់សាំងនោះឯង»៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×