Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកុងតឺន័រមួយគ្រឿងបើកបំពានស្តុបជ្រុលទៅបុករថយន្តដឹកផ្លែឈើបណ្តាលឲ្យរថយន្តដឹកផ្លែឈើវេចង្កូតទៅបុកផ្ទុបរបងសាលារៀន

ភ្នំពេញ÷រថយន្តកុងតឺន័រមួយគ្រឿងបើកបរក្នុងល្បឿនលឿនទាំងបំពានស្តុបក្រហមមិនគោរពច្បាប់ចរាចរណ៍ជ្រុលទៅបុករថយន្តដឹកផ្លែឈើកំពុងតែឆ្លងស្តុបចំពីមុខពេញទំហឹងបណ្តាលឲ្យរថយន្តដឹកផ្លែឈើរេចង្កូតទៅបុកផ្ទុបនិងរបងសាលារៀនរងការខូចខាត។ ចំណែកឯរថយន្តកុងតឺន័រជាអ្នកបង្កបើករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង១ និង ៣០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធទី៧ ខែមេសាឆ្នាំ ២០២១ ចំណុចនៅនិងស្តុបរតនៈស្រីម៉ៅ ស្ថិតនៅតាមបណ្ដោយផ្លូវ៥១៦ កែងនឹងផ្លូវ ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកផ្លែឈើមួយគ្រឿងក្បាលពណ៌សលាយខៀវ ពាក់ផ្លាកលេខ បាត់ដំបង 3A- 2786 បើកបរដោយបុរសម្នាក់រួមទាំងកម្មករ៦នាក់ទៀតធ្វើរដំណើរតាមបណ្តោយផ្លូវ២៨៩ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនមធ្យមបម្រុងបត់ឆ្លងស្តុបខៀវ ស្រាប់តែគេឃើញរថយន្តកុងតឺន័រមួយគ្រឿងទៀតមិនចាំផ្លាកលេខបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៥១៦ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនទាំងបំពានស្តុបក្រហមជ្រុលទៅបុករថយន្តដឹកផ្លែឈើចំពីមុខពេញទំហឹងបណ្តាលឲ្យរថយន្តដឹកផ្លែឈើរេចង្កូតទៅបុកផ្ទុបជាប់និងរបងសាលារៀន និងរងរបួសតៃកុងរថយន្តម្នាក់។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងខាងជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងយករថយន្តរងគ្រោះខាងលើទៅរក្សាទុករួចឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងដើម្បីស្វែងរករថយន្តបង្កដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕រក្សាសិទ្ធិដោយ៖សាមេត

×