Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិននិយាយថា ក្រុមកងទ័ពជើងទឹកខ្លួនកំពុងធ្វើសមយុទ្ធនៅជិតកោះតៃវ៉ាន់ ហើយសមយុទ្ធនឹងធ្វើជាប្រចាំ

កងទ័ពជើងទឹកចិនបាននិយាយថា ក្រុមនាវាដឹកយន្តហោះរបស់ខ្លួនកំពុងធ្វើសមយុទ្ធនៅជិតកោះតៃវ៉ាន់ ហើយសមយុទ្ធបែបនេះនឹងធ្វើជាប្រចាំថែមទៀត។ នេះបើតាមការបញ្ជាក់ពីកងនាវាចិននៅថ្ងៃ ចន្ទទី៥កន្លងទៅនេះ ដែលការធ្វើសមយុទ្ធនេះគឺស្ថិតក្នុងភាពតានតឹងខ្លាំងនៅជិតកោះដែលរដ្ឋាភិបាលក្រុងប៉េកាំងអះអាងថាជាដែនអធិបតេយ្យរបស់ខ្លួន។

កោះតៃវ៉ាន់បានត្អូញត្អែរពីការកើនឡើងនូវសកម្មភាពរបស់យោធានាចិនដែលកំពុងធ្វើសមយុទ្ធនៅជិតប្រទេសរបស់ខ្លួនក្នុងប៉ុន្មានខែចុងក្រោយនេះ ហើយក្នុងនោះចិនក៏កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបញ្ជាក់ពីអធិបតេយ្យភាពរបស់ខ្លួននៅលើកោះដែលគ្រប់គ្រងដោយប្រជាធិបតេយ្យមួយនេះ។

កងទ័ពជើងទឹកប្រទេសចិនបាននិយាយថា ក្រុមនាវាដែលដឹកនាំដោយ the Liaoning គឺជានាវាដឹកយន្តហោះដំបូងរបស់ចិនដែលបានចាប់ផ្តើមធ្វើសមយុទ្ធជាប្រចាំនៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់។
សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកប្រទេសចិនបន្តទៀតថា ការធ្វើសមយុទ្ធនេះគឺមានគោលបំណងដើម្បី“ បង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការការពារអធិបតេយ្យភាពជាតិ សុវត្ថិភាព និងផលប្រយោជន៍អភិវឌ្ឍន៍” ។

កងទ័ពជើងទឹកដដែលបន្ថែមថា“ សមយុទ្ធស្រដៀងគ្នានេះ នឹងត្រូវធ្វើឡើងជាប្រចាំនាពេលអនាគត” ។
សូមជម្រាបថា សេចក្តីថ្លែងការណ៍របស់ចិនបានធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិតៃវ៉ាន់ធ្វើការរាយការណ៍អំពីការលុកលុយសារជាថ្មីរបស់កងទ័ពអាកាសចិនដែលចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួនកាលពីថ្ងៃចន្ទកន្លងទៅ។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថាខ្លួនបានយល់ច្បាស់ពីស្ថានភាពនៅលើដែនអាកាស និងដែនសមុទ្រជុំវិញកោះតៃវ៉ាន់ហើយថាខ្លួនកំពុង“ ដោះស្រាយយ៉ាងត្រឹមត្រូវមួយ” ។
កោះតៃវ៉ាន់គឺជា ដែនដីដែលងាយរងគ្រោះបំផុតរបស់ប្រទេសចិននិងជាចំណុចសក្តានុពលយោធា ហើយជាក់ស្តែងប្រទេសចិនមិនដែលបោះបង់ចោលការប្រើប្រាស់កម្លាំងដើម្បីនាំកោះមួយនេះឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។ ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen កំពុងឃ្លាំមើលការផ្លាស់ប្តូរផ្នែកយោធារបស់កោះមួយនេះដោយលោកស្រីដាក់ចេញនូវឧបករណ៍ថ្មីៗដូចជាឧបករណ៍សម្លាប់អ្នកធ្វើនាវាផ្ទុកយន្តហោះជាដើម៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×