Friday, January 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រា​បៀរ​អាន់​ឆ័រ​ប្រគល់រង្វាន់​លើកទី​១ រដូវ​កាល​ថ្មី​ជូន​គូ​ស្វាមីភរិយា​ថ្មី ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​អាន់​ឆ័រ​ឆ្នាំ​២០១៨

​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៨ ស្រា​បៀរ​អាន់​ឆ័​របាន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់ ជ័យ​មង្គល​លើក​ទី​១ រដូវ​កាល​ថ្មី នៅ​ស្នាក់ការ​រោងចក្រ ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) ដើម្បី​ផ្ដល់​រង្វាន់ ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់ ដែល​បាន​ឈ្នះ​រង្វាន់ ពី​កម្មវិធី​ចាប់​រង្វាន់​លើក​ទី​១ កាលពី​ថ្ងៃ​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ស្ថានីយ​ទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ដ្រី Anchor Fun Zone ។​

​កម្មវិធី​ពិសេស​នេះ មាន​ការអញ្ជើញ​ចូលរួម ពី​ថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុន ភ្ញៀវកិត្តិយស ស្វាមីភរិយា​ថ្មី ចំនួន​១៥ គូ និង​អ្នកសារព័ត៌មាន​ជាច្រើន ។​

​លោក Roland Bala នាយក​គ្រប់គ្រង​ទូទៅ នៃ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ដោយ​បាន​មានប្រសាសន៍ថា រង្វាន់​ដែល​បានប្រគល់​លើក​ទី​១​នេះ ជូន​ដល់​គូ​ស្វាមី ភរិយា​ថ្មី​ចំនួន ២៥ គឺ​រង្វាន់​ដំណើរ​កម្សាន្ដ ក្រេប​ចន្ទ​ទឹកឃ្មុំ ទៅ​កាន់​កោះ​សាម​មុយ ប្រទេស​ថៃ​។ កម្មវិធី​ប្រគល់​រង្វាន់ លើក​ទី​១​រដូវ​កាល​ថ្មី​នេះ ត្រូវបាន​រៀបចំឡើង​ជា​ពិសេស​សម្រាប់​អតិថិជន របស់​ក្រុមហ៊ុន​ស្រា​បៀរ​អាន់​ឆ័រ ក្នុង​គោលបំណង ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់ របស់​ក្រុមហ៊ុន ស្រា​បៀរ​អាន់​ឆ័រ​ចំពោះ អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័រ ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍ របស់​ខ្លួន​ក្នុង​ឆ្នាំ​២០១៨​នេះ ។​

​លោក ផល រ៉ា​ឌី និង​លោកស្រី ម៉ៃ ធា​រី ដែល​ជា​ស្វាមីភរិយា​មួយគូ ក្នុងចំណោម​គូ​ស្វាមី​ចំនួន​១៥​គូ ដែល​ឈ្នះ​រង្វាន់​មហា​សំណាង ពី​ស្រា​បៀរ​អាន់​ឆ័រ បាន​មានប្រសាសន៍ថា ពួកគាត់​ពិតជា​រំភើប​រីករាយ​ក្រៃលែង ដែល​បាន​ឈ្នះ​រង្វាន់ ដំណើរ​កម្សាន្ដ ក្រេប​ចន្ទ​ទឹកឃ្មុំ ទៅ​កាន់​កោះ​សាមុយ ព្រមទាំង​បាន​បញ្ជាក់ថា ស្រា​បៀរ​អាន់​ឆ័​រពិត ជា​បាន​ប្រគល់​រង្វាន់​ពិសេស​នេះ​ដល់​ពួកគាត់​ទាំង​ពីរ​ពិតប្រាកដ​មែន ។​

​សូម​ទទួលយក​ភាពសប្បាយ​រីករាយ​យ៉ាង​ពិតប្រាកដ​ជា​មួយ​រស​ជាតិ​ដ៏​ស្រទន់​នៃ​ស្រា​បៀរ​អាន់​ឆ័រ ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់លោក​អ្នក​។ ជាពិសេស​ជាងនេះទៀត លោកអ្នក​អាច​មានឱកាស ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ដ ក្រេប​ចន្ទ​ទឹកឃ្មុំ​ទៅកាន់ កោះ​សាមុយ ប្រទេស​ថៃ រហូត​ដល់​ចំនួន ៤៥​រង្វាន់ ។ ចំពោះ​លោក​អ្នក​ដែល​មិន​ទាន់​មានសំណាង សូម​កុំ​ទាន់​អស់សង្ឃឹម ព្រោះ​នៅ​មាន​ការចាប់​រង្វាន់​២​លើក​ទៀត ក្នុង​ពេលខាងមុខ​នេះ រីករាយ​ស្រស់ថ្លា ចាប់ផ្តើម​ជាមួយ​ស្រា​បៀរ​អាន់​ឆ័រ​។ ពិសា​ស្រា​បៀរ​អាន់​ឆ័​រដោយ​ការទទួលខុសត្រូ​វ​៕​ ដោយ​៖​កូឡាប​

×