ភ្នំពេញ ៖ រសៀល ថ្ងៃទី ៦ខែមីនានេះ រដ្ឋបាលខណ្ឌដង្កោ ក្រោមការដឹកនាំដោយ : លោក ហ៊ាង ញ៉ ប្រធានការិយាល័យបរិស្ថានខណ្ឌដង្កោ បានសហការជាមួយ កម្លាំងប៉ូលីសប៉ុស្ត៍ជើងឯក៦នាក់ ប្រជាការពារសង្កាត់ដង្កោ១នាក់ សរុប ៨នាក់។
ក្នុងប្រតិប័ត្តការខាងលើនោះសមត្ថកិច្ចឃាត់បានរថយន្ត ១គ្រឿង ផ្លាកលេខ ត ១៣៦៤-ភព2 ពណ៍ ខៀវ ម៉ាក ទួរីស អ្នកបេីកបរឈ្មោះ ទូច ដា អាយុ ២១ ឆ្នាំ ករណីដឹកសំណល់ទឹកសុីអុីវ,ទឹកសៀង,ទឹកម្ទេស ខូចគុណភាព ពីឃ្លាំងនៅជិតច្រមុះជ្រូកសឹ្ទងមានជ័យ ស្ថិតនៅផ្លូវលេខ២១៧ សង្កាត់សឹ្ទងមានជ័យ ខណ្ឌមានជ័យ យកមកបោះចោល នៅតាមដងផ្លូវសាធារណៈ ចំណុចដីទ្បូរត៍ទំនេរ ជិតវត្តគោកឱទ្បឹក ស្ថិតនៅផ្លូវលេខ60 ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ។
សមត្ថកិច្ចបានឱ្យដឹងថា៖ក្រោយឃាត់រថយន្តនិងអ្នកបើកបររួចមកបាននាំយករក្សាទុករថយន្តបង្ក នៅសាលាខណ្ឌដង្កោ នឹងចាត់វិធានការណ៍ ផាកពិន័យតាមច្បាប់បរិស្ថាន៕ ដោយ៖បញ្ញាស័ក្តិ