Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ​ឯកទេស​វី​ង ឧបត្ថម្ភ​ថវិកា​៦០​លាន​រៀល ដល់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​គាំទ្រ​ការចាក់​វ៉ាកសាំង​ជំងឺ​កូ​វីដ​១៩ ជូន​កម្មករនិយោជិត​

​ភ្នំពេញ ៖ ថ្នាកដឹកនាំ​នៃ​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត បានប្រគល់​ទឹកប្រាក់​វិភាគទាន​ចំនួន​៦០​លាន​រៀល ដែលជា​ទឹកចិត្ត​របស់​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​លោកជំទាវ ម៉ៅ ចំណាន​ព្រមទាំង​ក្រុមគ្រួសារ ជូន​ដល់​ក្រសួង​ការងារ និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈ នៅ​រសៀល​ថ្ងៃទី​៨ ខែមេសា ឆ្នាំ ២០២១​នេះ ដើម្បី​ជាការ​គាំទ្រ​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ជូន​កម្មករនិយោជិត​។​

​ពិធី​ប្រគល់​ថវិកា​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រោម​វត្តមាន​ឯកឧត្តម ហេង សួរ រដ្ឋលេខា​ធិ ការ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​តំណាង​នៃ​ធនាគារ​ឯកទេស​វី​ង ដោយ​អនុវត្ត​ទៅតាម​គោល​ការ​សុវត្ថិភាព​យ៉ាង​ជាក់លាក់​។​

​ថវិកា​ដែល​ទទួលបាន​នៅពេលនេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​យកទៅ​ទិញ​បរិក្ខារ​ចាំបាច់​មួយចំនួន​សម្រាប់​ជួយ​ដល់​ក្រុមគ្រូពេទ្យ​ប្រើប្រាស់​នៅពេល​ចាក់​វ៉ាក់សាំង​កូ​វីដ ១៩​នៅតាម​តំបន់​គោលដៅ ដើម្បី​ការ ពារ​សហគមន៍​ពី​ជំងឺ​កូ​វីដ​១៩ ក៏ដូចជា​ជួយ​ឲ្យ​ពួកគាត់​មាន​ភាព​សុវត្ថិភាព ក្នុងការ​ប្រកបការងា​រ​ប្រចាំថ្ងៃ​ដើម្បី​ទ្រ ទ្រង់ ជីវភាព​គ្រួសារ​។ ធនាគារ​ឯកទេស​វី​ង ជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំង​មេរោគ​កូ​វីដ​១៩ ហើយ​កន្លងមក​វី​ង​បាន​ឧបត្ថម្ភ​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ចំនួន ៥​ម៉ឺន​ដុល្លារ ម្តង​រួចមកហើយ និង​មាន​គម្រោង​ឧបត្ថម្ភ​បន្តបន្ទាប់​ទៀត​។​

​លោក ឈុន វឌ្ឍនៈ​ភក្តី នាយក​ផ្នែក​អាជីវកម្ម​វី​ង បានឱ្យដឹងថា វី​ង បាន​នាំយក​ថវិកា​ចំនួន​៦០​លាន​រៀល ជួយ​ដល់​ក្រសួង​ការងារ​នុង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នាពេលនេះ ក្នុង​គោលបំណង ចូលរួម​ដល់​សកម្មភាព​ចាក់​វ៉ាកសាំង ជូន​ដល់ក​ម្មករ កម្មការិនី បំរើការ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​ផលិត​ស្បែកជើង​ជាមួយ​ក្រសួង​ការងារ​។​
​ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែងអំណរគុណ​ដល់​ធនាគា​រ​ឯកទេស​វី​ង ដែល​បានផ្តល់​ថវិកា​សម្រាប់​ក្រសួង ក្នុង​ការធ្វើសកម្មភាព​ចាក់​វ៉ាក់សាំង​ជូន​កម្មករ កម្មការិនី​នា ពេល នេះ ដោយ​ឯកឧត្តម ចាត់ទុកថា នេះ​គឺជា​ការចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា ដែល​កំពុង​រីក​រាលដាល​យ៉ាងខ្លាំង​គួរឱ្យ​ព្រួយ​បារ​ម្មណ៍​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×