កំពង់ឆ្នាំង ៖ កម្លាំងផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង សង្កាត់រដ្ឋបាលជលផលកំពង់លែង និង កម្លាំងគណៈបញ្ជាការឯកភាពស្រុក បានចុះបង្ក្រាបបទល្មើសនេសាទ របាំងសាច់ អួអួន នៅចំណុចវាលភក់ ភូមិស្លត ឃុំ ផ្លូវទូក ស្រុកកំពង់លែង។
លោកសោម ភិរុណនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃកម្លាំងចម្រុះសម្រេចធ្វើការរុះរើ របាំងសាច់អួនចំនួន៥កន្លែង ប្រវែង៦៥០ម៉ែត្រ លូសាច់អួនចំនួន ៥មាត់ បង្គោលចំនួន៣០០ ដើមនិងចាក់លែងកូនត្រីចម្រុះទៅក្នុងដែនទឹកធម្មជាតិ វិញចំនួន២០គីឡូក្រាម៕ ដោយ ៖ ចៅសន