Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​ម៉ូតូ ស្លាប់​បុរស​ស្លាប់​ភ្លាមៗ

spot_img

​ពោធិ៍សាត់​៖ ករណី​គ្រោះថ្នាក់​ចរាចរ​បង្កឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​បើក​បុក​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​កាលពី​ម៉ោង​២០​ថ្ងៃទី​៦ ខែ មីនា ឆ្នាំ​២០១៨ នៅ​នៅ​ចំណុច​ស្រែ​ពាំ​ង ស្ថិតនៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ជនរងគ្រោះ​ឈ្មោះ ផល សំណាង​អាយុ​១៨​ឆ្នាំ រស់នៅ​ចំណុច​ក្រសាំង​ភ្នៅ​ភូមិ​សំឡាញ ឃុំ​ក្រពើរ​ពីរ ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ុយ​គី​ស្មាស់​ពណ៌​ក្រហម ពាក់​ស្លាក​លេខ​បាត់ដំបង​1T-4436​។ ចំណែក​រថយន្ត​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើក​គេច​បាត់​ក្រោយ​ពេល​កើតហេតុ​។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ខាងលើ​បាន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៥ ខណៈពេល​មកដល់​ចំណុចកើតហេតុ ក៏​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បើក​យ៉ាង​លឿន​បាន​បុក​បុរស​ជិះ​ម៉ូតូ​យ៉ាង​ពេញទំហឹង​បណ្តាលឱ្យ​ដួល​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង រួច​រត់គេចខ្លួន​បាត់៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×