Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តសៀមរាប នឹងចាត់វិធានការចំពោះការឡើងថ្លៃទំនិញ គ្រឿងឧបភោគបរិភោគគ្រប់ប្រភេទ និងឱសថ ក្នុងការអនុវត្តវិធានទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប

សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៧ខែមេសាឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ​ ស្តីពីវិធានការទប់ស្កាត់ការឡើងថ្លៃទំនិញប្រើប្រាស់ គ្រឿងឧបភោគបរិភោគ គ្រប់ប្រភេទ និងឱសថ ក្នុងការអនុត្តវិធានទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។

រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ម្ចាស់ ឬអ្នកគ្រប់គ្រងក្រុមហ៊ុន សហគ្រាស ដេប៉ូចែកចាយ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សាររដ្ឋ-ឯកជន ផ្សារទំនើប ផ្សារម៉ាត ឱសថស្ថាន ហាងលក់ភេសជ្ជៈ តូបអាហារ ហាងកាហ្វេ អាជីវកម្មដ្ឋាន សេវាកម្មដ្ឋាន និងកន្លែងលក់ទំនិញគ្រប់ប្រភេទ បងប្អូនអាជីវករ ប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាបថា៖ ក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃ ការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយអនុលោមតាបច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន រដ្ឋបាលខេត្ត បានសម្រេចបិទខ្ទប់តំបន់មួយចំនួនក្នុងភូមិសាស្ត្រខេត្តសៀមរាប។

ក្នុងន័យនេះ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រដ្ឋបាលខេត្តសៀមរាប សូមធ្វើការណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងក្រុមហ៊ុន សហគ្រាស ដេប៉ូចែកចាយ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សាររដ្ឋ-ឯកជន ផ្សារទំនើប ផ្សារម៉ាត ឱសថស្ថាន ហាងលក់ភេសជ្ជៈ តូបអាហារ ហាងកាហ្វេ អាជីវកម្មដ្ឋាន សេវាកម្មដ្ឋាន និងកន្លែង លក់ទំនិញគ្រប់ប្រភេទ បងប្អូនអាជីវករ ប្រជាពលរដ្ឋ ដូចខាងក្រោម៖

១. មិនត្រូវដំឡើងថ្លៃទំនិញប្រើប្រាស់ គ្រឿងឧបភោគបរិភោគគ្រប់ប្រភេទ និងឱសថ ថ្លៃលើស ឬថ្លៃហួសហេតុ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ២. ត្រូវអនុវត្តនូវវិធានការអនាម័យ គុណភាព សុវត្ថិភាពចំណីអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ៣. ត្រូវរៀបចំឲ្យមានម៉ាស ទឹកអាល់កុល សាប៊ូឬជែលសម្រាប់លាងដៃ និងរៀបចំឧបករណ៍ វាស់កម្ដៅសម្រាប់អតិថិជន និងបុគ្គលិករបស់ខ្លួននៅច្រកទ្វារចូលរៀងរាល់ថ្ងៃ ព្រមទាំងផ្តល់ ព័ត៌មានចាំបាច់អំពីជំងឺកូវីដ-១៩ ដល់បុគ្គលិក ត្រូវយកចិត្តទុកដាក់ពិនិត្យតាមដានសុខភាព បុគ្គលិករបស់ខ្លួន និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលនូវ វិធានការ “ពាការពារ និង៣កុំ” និងអនុវត្តតាមវិធានការសុខាភិបាល ហើយក្នុងករណីពុំចាំបាច់ សូមកុំធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់របស់ខ្លួន។

ក្នុងគោលបំណងអនុវត្តនូវវិធានការទប់ស្កាត់ការឡើងថ្លៃទំនិញប្រើប្រាស់ គ្រឿងឧបភោគបរិភោគ គ្រប់ប្រភេទ និងឱសថ រដ្ឋបាលក្រុង ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលឃុំ សង្កាត់ និងជ្ញាធរមាន សមត្ថកិច្ច ម្ចាស់ ឬអ្នកគ្រប់គ្រងផ្សាររដ្ឋ-ឯកជន ត្រូវតាមដាន ត្រួតពិនិត្យអាជីវករ និងម្ចាស់អាជីវកម្មដ្ឋាន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×