Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​បុរស​ម្នាក់ ប្រើ​កាំបិតផ្គាក់​គប់​ក្មេង​ឱ្យ​របួស​

spot_img

ភ្នំពេញ ៖ ករណី ហិង្សា​ដោយ​អ​ចេតនា បុរស​ម្នាក់​បាន​យក​កាំបិតផ្គាក់​គប់​បណ្តាលឲ្យ​ត្រូវ​ចំ​ក្មេង​ម្នាក់​របួស​កាលពី​ល្ងាច​ថ្ងៃទី​៧​ខែ​មីនា​ឆ្នាំ​២០១៨​នៅ​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារអំពៅ​ក្រុងភ្នំពេញ​។​

​កុមារា​រងគ្រោះ​ឈ្មោះ​ថន ភារម្យ អាយុ​៣​ឆ្នាំ ស្នាក់នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារអំពៅ​។ ជនសង្ស័យ​ឈ្មោះ​ហ៊ុត សាវឿន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជា​នគរបាល​វរ​ការពា​ព្រំដែន ស្នាក់នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារអំពៅ​។​ប៉ូលិស​និយាយថា​មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ឈ្លោះប្រកែក​ជា​មួយ​កូនប្រុស​ខ្លួន​នៅ​ចំណុច​កើតហេតុ​ខាងលើ រួច​ក៏​យក​កាំបិតផ្គាក់​ដង​ឬ​ស្សី​ប្រវែង ១​ម៉ែត្រ គប់​ទៅលើ​កូនប្រុស​ខ្លួន ក៏​ត្រូវ​កុមារា​រងគ្រោះ ដែល​កំពុង​ជិះ​កង់​លេង​នៅក្បែរ​នោះ​ចំ​ថ្ងាស់​បែក​ឈាម​សន្លប់​បាត់ស្មារតី ពេល​នោះ​ឪពុកម្តាយ​កុមារា​រងគ្រោះ​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​រួម​និង​វត្ថុតាង ប្រគល់ឲ្យ​សមត្ថកិច្ច​ចាត់កា​រ​តាមច្បាប់​។ ចំណែក​កុមារា​រងគ្រោះ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×