Friday, May 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធី​ការិនី​ឆ្នើម គង់ សុជាតិ ចែករំលែក​វិធី​សាស្ត្រ​ក្នុងការ​រក្សាគភ៌​ នា​ថ្ងៃ​ទិវា​អន្តរជាតិ​នារី​ ៨​មីនា​

spot_img

ភ្នំពេញ​-​កាលពី​ព្រឹក​ថ្ងៃទី​៨ មីនា ពិធី​ការិនី​ឆ្នើម អ្នកនាង គង់ សុជាតិ និង​តារា​សម្តែង នាង គីម លីហ្សា បាន​ជួបជុំគ្នា​ក្នុង​ពិធី​សំណេះសំណាល​មួយ​ដែល​រៀបចំឡើង​ដោយ ក្រុមហ៊ុន នូ​ទ្រី​លេត ដើម្បី​ចែករំលែក នូវ​ពិធី​សាស្ត្រ​ក្នុង​ការថែរក្សា​គភ៌​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ​ដើម្បី​ឲ្យ​ម្តាយ​និង​កូន​ក្នុង​ផ្ទៃ​ទទួលបាន​សុខភាព​ល្អ និង ប្រាជ្ងា​ឆ្លាត​វៀង​វៃ។

ពិធី​ការិនី គង់ សុជាតិ បានឲ្យដឹងថា ថ្ងៃ​នេះ​នាង​មាន​អារម្មណ៍​សប្បាយរីករាយ ដែល​បាន​ជួប​បងប្អូន​ស្ត្រី​ដែល​ជួបជុំគ្នា​និយាយ​ពី​បញ្ហា​សុខភាព និង​ការយកចិត្តទុកដាក់​ស្តី​ពី​ការថែទាំ នៃ​ការ​រក្សាគភ៌​។ អ្នកនាង ថា​ថ្ងៃ​នេះ​បងប្អូន​ដែល​បាន​ចូលរួម និង​បាន​ស្តាប់​យោបល់​និង គន្លឹះ នៃ​ការថែទាំ​សុខភាព​ខ្លួនឯង និង ទារក​ក្នុង​ផ្ទៃ​។

អ្នកនាង នៅតែ​គិតថា ការ​បន្ត​គាំទ្រ​របស់​ម្សៅ​ទឹកដោះគោ នូ​ទ្រី​ម៉ា​ម ដែល​បាន​បន្ត​យក​អ្នកនាង ជា​អ្នកតំណាង​ផលិតផល​នៃ​ម្សៅ​ទឹកដោះគោ ព្រោះ​អ្នកនាង​យល់ថា ផលិតផល​មួយ​នេះ មាន​គុណភាព​ខ្ពស់ ព្រោះ​កំឡុង​ពេល​ដែល​អ្នកនាង​មាន​ផ្ទៃពោះ ​ព្រោះ​សុខភាព​របស់​អ្នកនាង មាន​ភាពខុសគ្នា បើ​ធៀប​ទៅនឹង​ការ​ដែល​អ្នកនាង​មាន​ផ្ទៃពោះ​ចំពោះ​កូន​មុនៗ របស់​អ្នកនាង​។ គង់ ​សុជាតិ បន្តថា ពេល​ដែល​អ្នកនាង​មានកូន​មុនៗ គឺ​អ្នកនាង​ឆាប់​ហត់ និង ឡើង​គីឡូ​ខ្លាំង ប៉ុន្តែ​ក្រោយពេល​ដែល​ចាប់ផ្តើម​ធ្វើ​ជា​អ្នកតំណាង​ផលិតផល​ម្សៅ​ទឹកដោះគោ នូ​ទ្រី​ម៉ា​ម មក អ្នកនាង មាន​អារម្មណ៍​ខុសប្លែក​ព្រោះ​អ្នកនាង​មាន​ការងារ​ច្រើន​ជាង​មុន ប៉ុន្តែ​មិន​ចាញ់ មាន​កម្លាំង ហើយ​អ្វី​ដែល​សំខាន់ គឺ​មិន​ឡើង​គីឡូ និង មិន​ធ្វើឲ្យ​ក្អួតចង្អោរ​។

មិន​ចំពោះតែ​ម្តាយ ដែល​មាន​សុខភាព​ល្អ សូម្បី​តែ​កូន​ក្នុង​ផ្ទៃ ក្រោយពេល​សម្រាល អ្នកនាង គង់ សុជាតិ ថាកូនស្រី​របស់​អ្នកនាង មាន​សុខភាព​ល្អ ខួរក្បាល​ឆ្លាត​រហ័សរហួនទេ សូម្បី​តែ​ស្បែក​ស្អាត រលោង តែម្តង​។

​ហេតុដូច្នេះ​ហើយ​ទើប​អ្នកនាង នៅតែ​បន្ត​ចុះ​កុងត្រា ធ្វើ​ជា​អ្នកតំណាង​ផលិតផល របស់​ម្សៅ​ទឹកដោះគោ នូ​ទ្រី​ម៉ា​មបន្តទៀត​។

ជាមួយគ្នានេះ ស្រប​ពេល​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ឆ្នាំ​២០១៨ លើក​ទី​១០៧ លោក​ទឹម សុវណ្ណារ៉ា នាយក​ក្រុមហ៊ុន​នូ​ទ្រី​លែ​ត​ម៉ា​ស្ទ័រ អិ​ល​អិម ខូ​ល​អិល​ធី​ឌី ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​និង​ចែកចាយ​ផលិតផល ម្សៅ​ទឹកដោះគោ​ម៉ាក នូ​ទ្រី​ម៉ា​ម ពី​ប្រទេស​សិង្ហ​បុរី ​ក៏​បាន​ជូនពរ ដល់​ស្ត្រី​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា មាន​សុខភាព​ល្អ និង​សូម​ថែរក្សា​សុខភាព​ក្នុងអំឡុងពេល​ពរ​ពោះ​ដោយ​ទទួលទាន​អាហា​ឲ្យបាន​ត្រឹមត្រូវ និង​សម្រាក​ឲ្យបាន​គ្រប់គ្រាន់ ជាពិសេស​ព្យាយាម​ធ្វើ​ចិត្ត​ឲ្យបាន​សប្បាយ​ដើម្បី​ទទួលយក​នូវ​អ្វី​ដែល​ថ្មី​សម្រាប់​ជីវិត​រស់នៅ​។​ ដោយឡែក អ្នកនាង គង់ សុជាតិ ដែល​ជា​ពិធីករ​ល្បី​ឈ្មោះ​ប្រចាំ​នៅ​កម្ពុជា និង​ជា​អ្នកតំណាង​ឲ្យ​ផលិតផល​ម្សៅ​ទឹកដោះគោ នូ​ទ្រី​ម៉ា​ម ក៏​បាន​ស្នើរ​ដល់​ស្រី្តៗ​ដែល​ជា​ម្តាយ និង​កំពុង​ពរ​ពោះ សូម​បង្កើន​យក ចិត្ត​ទុកដាក់​ឲ្យបាន​ខ្លាំងព្រោះថា​ បច្ចុប្បន្ន​អាហារ​ដែល​ទទួល​សព្វថ្ងៃ​មិន​អាច​ផ្តល់​ឲ្យ​គ្រប់គ្រាន់​ទេ​ដល់​ទារក ក្នុង​ផ្ទៃ និង​បុត្រ​ដែល​កើត​មក​ហើយ​ក្តី​ពោល​គឺ​ត្រូវ​គិត​ឲ្យបាន​ដិតដល់ មុន​ទទួល​យក​ផលិតផល​ណាមួយ មក​ទទួលទាន​សម្រាប់​សុខភាព​។​

សូមបញ្ជាក់​ថា សិក្ខាសាលា​រៀបចំឡើង​ដោយ​ក្រុមហ៊ុន នូ​ទ្រី​លែ​ត ម៉ា​ស្ទ័រ អិ​ល​អិម ក្រោម​ប្រធានបទវិធី​នៃ​ការថែរក្សា​គភ៌​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ក្នុង​គោលបំណង​ដើម្បី​ជួយ​លើកដម្កើង​សុខភាព​ស្ត្រី មាតា និង​ទារក

​ដើម្បី​បង្កើន​ការយល់ដឹង​ដល់​អ្នក​ប្រើប្រាស់​យក​ទទួល​ទាន​អំពី​វិធី​ថែទាំ​សុខភាព​ក្នុង​កំឡុង​មាន​ផ្ទៃពោះ​៕​ ដោយ​-​គីម​ស្រីរ័ត្ន​

spot_img
×