នៅ Congo (កុងហ្គោ) មានបុរស១ក្រុម ស្ថិតក្នុងស្រទាប់ពលករ ជាជាងឈើ អ្នកបើកតាក់ស៊ី… តែស្លៀកពាក់តុបតែង “១បាវ” ប្រៀបដូច…សេដ្ឋី។
ប្រភពពី RT ឲ្យដឹងថា “អស់លោក” ១ក្រុមតែងស្លៀកពាក់យ៉ាងសង្ហារ ដើរពើងទ្រូងតាមផ្លូវដ៏ “កខ្វក់” នារដ្ឋធានី Brazzaville របស់កុងហ្គោ។ ពួកគេជាសមាជិកនៃសហគមន៍ “La Sape” -សហគមន៍នៃបុរស “សង្ហារ”។
“La Sape” ក្នុងភាសាបារាំង ជាសហគមន៍របស់អ្នកស្លៀកពាក់ឆើតឆាយសង្ហារ។
ពីដើមសតវត្សរ៍ទី ២០ ពេលអាណានិគមបារាំងទៅដល់កុងហ្គោ យុវវ័យជាច្រើននៅទីនោះ បានឈ្លក់វង្វេងនឹងភាពស្រស់សង្ហារ ឆើតឆាយ នៃបុរសៗលោកខាងលិច។ ពួកគេនាំគ្នាធ្វើត្រាប់តាមទៅ។
ក្រៅពីខោអាវមានពណ៌ឆើតឆាយ បំណងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃ Sapeur (អ្នកក្នុងសហគមន៍ La Sape) ត្រូវមានស្បែកជើងយីហោ Brand ធ្វើពីស្បែកសុទ្ធ និងមានតម្លៃពី $1300-$3000 ។ ខណៈពេលប្រទេសនេះស្ថិតក្នុងចំណោមប្រទេសក្រីក្រ ចំណូលពលរដ្ឋមធ្យមប្រមាណ៣០០០ដុល្លារ ប៉ុណ្ណោះ -ពោលគឺចំណូល១ឆ្នាំ ទិញបានស្បែកជើង…១គូប៉ុណ្ណោះ។ ប៉ុន្តែពួកគេនៅតែហ៊ានទិញវា។
ពិតជាអស់សំណើច និងក្រុមនេះណាស់! ពួកគេពុំមានផ្ទះ យានជំនិះល្អទេ តែបែរជាគិតគូររឿងទិញខោអាវស្អាត និងគ្រឿងលំអរទៅវិញ។
អ្នកខ្លះដែល”ស្ទើលុយ” ក៏រកទិញរបស់ Brand តែ Second Hand ដើម្បី Mix ចូលគ្នាក្លាយជាបុរស…សង្ហារទាន់សម័យនឹងគេ៕ ចន្ទ្រា