Friday, May 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អីយ៉ា! បន្ទាប់លែងលះប្តីសេដ្ឋីអាមេរិកជាផ្លូវការ ឥឡូវនេះ អតីតតារាសិច​ថៃដ៏ស្រស់ស្អាត Nong Nat កំពុងស្វែងរកប្តីថ្មី!

spot_img

Kesarin Chaichalermpol ជាអតីតតារាសម្តែងសិចដ៏ល្បីល្បាញ នៅក្នុងប្រទេសថៃ ដែលបានលាចាកពីឧស្សាហកម្មកុនកូនជ្រូកនេះ និងក្លាយខ្លួនទៅជាពុទ្ធសាសនិកម្នាក់ ដើម្បីរៀបអាពាហ៍ពិពាហ៍ជាមួយនឹងមហាសេដ្ឋីអាមេរិកមានវ័យចំណាស់ម្នាក់ និងរួមរស់ជាមួយគ្នាអស់រយៈពេល ៥ ឆ្នាំ ឥឡូវនេះ ត្រឡប់នៅលីវម្តងទៀតហើយៗ កំពុងស្វែងរកស្នេហាថ្មី ។

MailOnline បានរាយការណ៍ឲ្យដឹងថា នាង Kesarin ដែលមានឈ្មោះហៅក្រៅមួយទៀត Nong Nat អាយុ ៣៣ ឆ្នាំ បានរៀបការជាមួយ​លោក Harold Jennings Nesland អាយុ ៧២ ឆ្នាំ នៅក្នុងឆ្នាំ២០១២ ប៉ុន្តែ ពុំបានប្រកាស​ពីទំនាក់ទំនងរបស់ពួកគេ រហូតទល់ឆ្នាំ ២០១៦ ។

លោកតា Nesland ដែលបង្កើតក្រុមហ៊ុនធំមួយក្នុងឧស្សាហកម្មសំណង់ បច្ចុប្បន្ននេះ គឺជានាយកប្រតិបត្តិ និងនាយក​គ្រប់គ្រងនៃ Global Design Solutions នៅក្នុង Bellevue, Washington ។

ក្រោយមក Nat បានលាតត្រដាងថា នាង​ទាមទារ​លែងលះ​យ៉ាងតក់ក្រហល់ ព្រោះតែមានការព្រួយបារម្ភថា ផ្តល់ឲ្យប្តីរបស់នាងនូវជំងឺគាំងបេះដូង​ ក្នុងអំឡុងពេលរួមភេទ ។

ដោយទទួចថា នាងមិនមែនជាមនុស្សគិតតែពីលុយ អតីតៈតារាសិចវ័យ ៣៣ ឆ្នាំ រូបនេះ បានសម្តែងក្តីសង្ឃឹមថា នឹងស្វែងរកបុរសត្រឹមត្រូវ​បានភ្លាមៗ បន្ទាប់ពីចែកផ្លូវគ្នាជាមួយស្វាមីជាផ្លូវការ ។

Nat និយាយថា Nesland បានយល់ព្រមលែងលះយ៉ាងស្ទាក់ស្ទើរ បន្ទាប់ពីរស់នៅដាច់ដោយឡែកពីគ្នា អស់រយៈពេលច្រើនខែ ។

Nat ត្រូវបានដកស្រង់សម្តីដោយនិយាយថា៖ «ខ្ញុំមិនដែល​ត្រូវបាន Nesland យកចិត្តទុកដាក់លើរូបខ្ញុំខាងផ្នែកហិរញ្ញវត្ថុនោះទេ ព្រោះខ្ញុំពុំមែនជាស៊េរីមនុស្សគិតតែពីលុយ ។ ខ្ញុំក៏ពុំដែលអស់សង្ឃឹមឡើយ» ។

«គាត់បានចំណាយអ្វីៗ​គ្រប់យ៉ាង ប៉ុន្តែ ខ្ញុំបានដឹងថា គាត់បានចំណាយយ៉ាងច្រើន សម្រាប់ផ្ទាល់ខ្លួនរបស់គាត់ នៅអាមេរិក ។ ដូចដូច្នេះ ខ្ញុំក៏បានងយល់ថា គាត់អាចកាត់បន្ថយប្រាក់ខែរបស់ខ្ញុំ ។ យើងនៅតែជាមិត្តភក្តិនឹងគ្នា ហើយ ប្រសិនខ្ញុំមានបញ្ហា​អ្វីមួយ ខ្ញុំអាច​ហៅគាត់ឲ្យជួយ​» ។

ខណៈរស់នៅដាច់ឆ្ងាយពីគ្នា នាង​បានចាប់ផ្តើមចូលប្រឡូកក្នុងវិស័យម៉ូដែល , ថតរូបអាក្រាតក្នុងតំណក់ទឹក និងផ្សព្វផ្សាយ​ផលិតផលផ្សេងៗ ដើម្បីរកលុយសម្រាប់ខ្លួនឯង ។

Nat បានប្រៀបធៀបសេចក្តីរបស់នាង ចំពោះ Harold គឺត្រឹមតែ «កូនក្មេងម្នាក់កំពុងតែមើលថែមនុស្សម្នាក់ប៉ុណ្ណោះ» ។ ឥឡូវនេះ នាងកំពុងស្វែងរក​មនុស្សប្រុសម្នាក់ ដែលស័ក្ខិសមនឹងជីវិតរបស់នាង ។

Nat បានឲ្យដឹងថា «វាត្រូវការរយៈពេលយូរ សម្រាប់ Harold យល់ព្រម​លែងលះ ។ គ្រួសាររបស់ខ្ញុំ​មិនចង់ឲ្យខ្ញុំបែកបាក់គ្នាទេ ប៉ុន្តែឥឡូវនេះ ពួកគាត់​បានយល់ហើយ» ។

«ខ្ញុំមិនចង់ឲ្យគាត់​រងទុក្ខអ្វីនោះទេ ព្រោះគាត់ចាស់ណាស់ហើយ ។ គាត់ត្រូវការនរណាម្នាក់​ ដើម្បីមើលថែគាត់ជានិច្ច» ។

នាងបានអះអាងថា មនុស្សរាប់រយនាក់​ ឥឡូវនេះ កំពុងតម្រង់ជួរគ្នា​ ដណ្តើមយកនាង ប៉ុន្តែ នាងចង់ចំណាយពេល​គិតឲ្យបានវែងឆ្ងាយ ក្នុងការជ្រើសរើស​មនុស្សដ៏ល្អម្នាក់ ៕ ចន្ទី

spot_img
×