Friday, May 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង “​ផ្ទះ​ចិញ្ចឹម​ខ្មោច​” ដាក់​បញ្ចាំង​ជា​ផ្លូវកា​រហើយ​

spot_img

ភ្នំពេញ​-​ក្រោយពេល​សម្រិត​សម្រាំង​យ៉ាង​យកចិត្តទុកដាក់ អស់​រយៈពេល​មួយ​រយៈ​ធំ ផលិតកម្ម Wonder Film​បាន​សម្រេច​ដាក់​បញ្ចាំង​រឿង​របស់​ខ្លួន​ហើយ កាលពី​ពេល​ថ្មីៗ​នេះ នៅ​រោង​ភាពយន្ត មេ​ជើរ ស៊ីណើ​ផ្លិច​បាយ​ស្មាត នៅ​ផ្សារ​ទំនើប​សូរិយា ក្រោម​វត្តមាន​របស់​តារា​ស្រី​ប្រុស​ជា​ច្រើន​ដួង​។

រឿង “​ផ្ទះ​ចិញ្ចឹម​ខ្មោច​” ជា​ប្រភេទ​រឿង​លង​រន្ធត់​ពញ្ញាក់​អារម្មណ៍ ព្រឺ​ព្រួច បូក​រួម​ទាំង​មាន​ការបង្ហាញ​ពី​ឈុត​ឆាកកំប្លែង​ស្នេហា​គំនុំ​គំគួន​គ្នា បាន​ធ្វើឲ្យ​ផលិតករ នៅ​មាន​សង្ឃឹម​នៅឡើយ​ថា រឿង​មួយ​នេះ នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​អ្នកទស្សនា ត្បិត​រឿង “​ផ្ទះ​ចិញ្ចឹម​ខ្មោច​”។ មាន​តួរ​សម្តែង​ល្បី​ជាច្រើនរូប រួមគ្នា ជាពិសេស ផ្ទះ​ចិញ្ចឹម​ខ្មោច​គឺ​ចូលរួម​ពី​តារា​សម្តែង​សិច​ស៊ី យេ​យេ កញ្ញា ដេនី​ក្វាន់​។ ប៉ុន្តែ​អ្វី​ដែល​គួរឲ្យ​សោកស្តាយ​នោះ តួឯក​ស្រី នាង ដេននី​ក្វាន់ បែ​ជា​អវត្តមាន​ទៅវិញ​។ “​ផ្ទះ​ចិញ្ចឹម​ខ្មោច​” ឃើញ​មាន​តួអង្គ​សម្តែង​សំខាន់ៗ​មាន​នាយ​គ្រឿង លោក​BIG ប៉ី​ប៉ី​ឌី កញ្ញា​ដេនី​ក្វាន់ កញ្ញា​ផ​ប រចនា និង​តារា​កិត្តិយស​ជាច្រើន​ដួង​ទៀត​។ ភាពយន្ត​រឿង “​ផ្ទះ​ចិញ្ចឹម​ខ្មោច​” ​ក្រោយ​ប្រកាស​សម្ពោធ ក៏​មាន​ការបើកឱកាស​ឲ្យ​សិល្បករ​ទាំងអស់ និង​ភ្ញៀវកិត្តិយស​ចូលរួម​ទស្សនា ដើម្បី​ចង់​ដឹង​ថា សាច់​រឿង​មាន​រសជាតិ​ទាក់ទាញ​ដល់​ចំណុច​ណា​។​

​យ៉ាងណាមិញ​សាច់រឿង​ឃើញថា អាច​ឆក់​ចិត្ត​ទស្សនិកជន​ចូលចិត្ត​អាច​រង់ចាំ​អង្គុយ​ទស្សនា​បាន​ពី​ដើមទី​ដល់​ទីបញ្ចប់​នៃ​រឿង​។ “​ផ្ទះ​ចិញ្ចឹម​ខ្មោច​” នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃ​៨ ខែ​មីនា ឆ្នាំ​២០១៨​នេះ​តទៅ គ្រប់​រោងភាពយន្ត​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ​។ ដូចនេះ​មិត្ត​យុវវ័យ​ដែល​ស្គាល់ ​និង​ចូលចិត្ត​ស្នាដៃ​រឿង​បែប​ខ្មោច និង​ដឹង​ពី​ទេពកោសល្យ​ផលិត​រឿង​របស់​ផលិតកម្ម​វ៉ន​ឌឺ​ហ្វីម អាច​ចូលរួម​ទស្សនា​ដើម្បី​ជា​ការលើកទឹកចិត្ត​ដល់​តារា​សម្តែង និង​ក្រុមការងារ​ផលិត​៕​ ដោយ​-​គីម ស្រីរ័ត្ន​

spot_img
×