Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យ៉ាងហោចណាស់មានមនុស្ស ១២នាក់ បានប៉ះពាល់ផ្ទាល់ និង ២៥នាក់ផ្សេងទៀត ប៉ះពាល់ប្រយោលជាមួយនឹងអ្នកជំងឺកូវីដ-១៩ ចំនួន ៥នាក់ រស់នៅភូមិសំបូរ ស្រុកបាធាយ

កំពង់ចាម ៖ វេលារសៀលថ្ងៃទី២២ខែមេសា ឯកឧត្តម អ៊ុន ចាន់ ដាអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តរយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អញ្ជើញស្រូតរួសរាន់ចេញដំណើរទៅស្រុកបាធាយជាបន្ត ដើម្បីចុះពិនិត្យមើលទីតាំងផ្ទះវិជ្ជមានកូវីដ-១៩ នឹងដើម្បីដាក់ចេញនូវវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

គូរបញ្ជាក់ថា ក្រុមគ្រូពេទ្យបានតេស្តរកឃើញករណីវិជ្ជមានកូវីដ-19 លើមនុស្ស5នាក់មានឈ្មោះដូចខាងក្រោម÷
១.ខៃ លន ស្រី ៥១ឆ្នាំ
២.ខុម ផានិត ប្រុស ១១ឆ្នាំ
៣.ខៀវ ម៉េងស្រួយ ប្រុស ១៧ឆ្នាំ
៤.ខៀវ ដាលីន ស្រី ៣២ឆ្នាំ
៥.ខៀវ ឈាងម៉ៃ ប្រុស ២១ឆ្នាំ។

ក្រុមឆ្លើយតបបន្ទាន់ សហការជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក បានចុះស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ជាលទ្ធផល រកឃើញអ្នកប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ ខៀវ ម៉េងស្រួយ រួមមាន÷
១ រឿន ម៉ាណែត ប្រុស ១៥ឆ្នាំ
២ ភ័ស សុផាត ប្រុស ១៧ឆ្នាំ
អ្នកប៉ះពាល់ផ្ទាល់ជាមួយ ខៀវ ដាលីន
៣ ឃាង សុខខុំ ប្រុស ៣៣ឆ្នាំ។

ដោយឡែកអ្នកប៉ះពាល់ផ្ទាល់ជាមួយ ខៃ លន, ខុម ផានិត, ខៀវ ឈាងម៉ៃ រួមមាន÷

៤ ហ៊ួ ដើង ស្រី ៥៦ឆ្នាំ
៥ ពិន លី ស្រី ៦០ឆ្នាំ
៦ ហុង ស្រីអូន ស្រី ១៨ឆ្នាំ
៧ ខន ណាន ស្រី ៦២ឆ្នាំ
៨ ជួប ឌឿន ស្រី ៦១ឆ្នាំ
៩ ប៊ិន អិត ស្រី ៤៧ឆ្នាំ
១០ ឡេង លី ប្រុស ៦៧ឆ្នាំ
១១ ភឿន សោភ័ណ្ឌ ស្រី ៤២ឆ្នាំ
១២ ហុង សុខហេង ស្រី ១១ឆ្នាំ
អ្នកប៉ះពាល់ប្រយោល
១ ឌី ខន ប្រុស ៦៦ឆ្នាំ
២ កែម គុណហេង ប្រុស ៦២ឆ្នាំ
៣ ប៊ី សំអាង ស្រី ៤៧ឆ្នាំ
៤ រឿង ម៉ន ប្រុស ២០ឆ្នាំ
៥ រឿន នីតា ស្រី ១៨ឆ្នាំ
៦ រឿន លុយហួរ ប្រុស ១១ឆ្នាំ
៧ ហីម យី ប្រុស ២៩ឆ្នាំ
៨ មាំ សុជាតា ប្រុស ៣១ឆ្នាំ
៩ ហីម ស្រីវន ស្រី ៣២ឆ្នាំ
១០ យ៉ុន ស្រីលីម ស្រី ៣៣ឆ្នាំ
១១ អន ភ័ស្ត ប្រុស ៣៤ឆ្នាំ
១២ ភ័ស រក្សា ប្រុស ១៦ឆ្នាំ
១៣ លាង លីហេង ប្រុស ៦ឆ្នាំ
១៤ លាង លីហ៊ាង ស្រី ៧ ឆ្នាំ
១៥ ហុំ ស្រីណាក់ ស្រី ៥ឆ្នាំ
១៦ តន អន ប្រុស ៦៤ឆ្នាំ
១៧ អន ស្រីលី ស្រី ៣២ឆ្នាំ
១៨ ផល្លា រតនា វ្រុស ២ឆ្នាំ
១៩ ផល្លា លីកា ស្រី ៥ឆ្នាំ
២០ ធី អូន ប្រុស ៣៦ឆ្នាំ
២១ ផន កេង ស្រី ៣០ឆ្នាំ
២២ អូន ផានិត ប្រុស ៨ឆ្នាំ
២៣ អូន លីតា ស្រី ១ឆ្នាំ
២៤ សុន អង្គត់ ប្រុស ៣២ឆ្នាំ
២៥ សុន ចយ ប្រុស ១០ឆ្នាំ
២៦ រី ផាត ប្រុស ៦២ឆ្នាំ

គូរបញ្ជាក់ថា អ្នកប៉ះពាល់ផ្ទាល់ ឯកឧត្តមអភិបាលខេត្តបាន បញ្ជាឲ្យបញ្ជូនពួកគេទៅធ្វើចត្តាឡីស័ក របស់រដ្ឋបាលខេត្តកំពង់ចាម នាសាលាគរុកោសល្យភូមិភាគកំពង់ចាមរួចហើយ។ ដោយឡែកចំពោះអ្នកប៉ះពាល់ដោយប្រយោលត្រូវធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន។

នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអញ្ជើញចុះពិនិត្យស្ថានភាពនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ លើស្រ្តីជនជាតិខ្មែរ ឈ្មោះ ខៀវ ដាឡៃ អាយុ ២៨ឆ្នាំ ជាមន្ត្រីស្ម័គ្រចិត្ត នៅមណ្ឌលសុខភាពសំបូរ រស់ភូមិ-ឃុំខាងលើ។

គួរបញ្ជាក់ថានៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្ត បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈពីករណីវិជ្ជមានកូវីដ-១៩ លើអ្នកជំងឺកូវីដ-១៩រូបនេះ ឯកឧត្តមអភិបាលខេត្ត បានចាត់ឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនឹងករណីនេះ ដោយបានបញ្ជូនអ្នកដែលបានប៉ះពាល់ផ្ទាល់មកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធប្រយោលត្រូវបានណែនាំឲ្យធ្វើ ចត្តាឡីស័កនៅតាមផ្ទះរៀងខ្លួន។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានសម្រេចផ្អាកជាបណ្ដោះអាសន្នមណ្ឌលសុខភាពសំបូរ ភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ដោយសារពាក់ព័ន្ធនឹងករណីនេះ។

ក្នុងឱកាសនៃការចុះពិនិត្យនេះ ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាធាយ បន្តតាមដាន ត្រួតពិនិត្យការអនុវត្តការធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ប្រជាពលរដ្ឋដែលប៉ះពាល់ដោយប្រយោលនឹងករណីនេះ ឲ្យបានត្រឹមត្រូវតាមវិធីសុខាភិបាល។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងស្ត្រីរូបនេះ សូមទៅពិនិត្យសុខភាព និងយកសំណាក់នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ មិត្តភ័ក្រ្តដែលធ្លាប់ប្រាស្រ័យទំនាក់ទំនងជាមួយនឹងអ្នកជំងឺរូបនេះ រួមនឹងបងប្អូនប្រជាពលរដ្ឋដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងអ្នកជំងឺរូបនេះ ត្រូវតែអនុវត្តយ៉ាងម៉ឹងម៉ាត់តាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ឱ្យជៀសផុតពីជំងឺមហាប្រល័យនេះ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×