កត្តាជាច្រើនរួមទាំងការគ្រប់គ្រងជំងឺរាតត្បាត យ៉ាងមានប្រសិទ្ធភាពរបស់វៀតណាម នឹងជួយឱ្យសេដ្ឋកិច្ចវៀតណាម សម្រេចបានការរីកចម្រើនក្នុងរង្វង់៦ ទៅដល់ ៦.៣ភាគរយនៅក្នុងឆ្នាំ២០២១នេះ។ នេះបើយោងទៅតាមវិទ្យាសា្ថនស្រាវជ្រាវសេដ្ឋកិច្ច និងនយោបាយវៀតណាម។
វិទ្យាសា្ថនខាងលើបាននិយាយថា កំណើននៅឆ្នាំនេះ នឹងត្រូវបានជំរុញដោយរដ្ឋាភិបាល ដែលបានគ្រប់គ្រងជំងឺរាតត្បាត ប្រកបដោយភាពជោគជ័យនៅក្នុងដំណាក់ដំបូង ដែលរាប់ទាំងការរងផលប៉ះពាល់ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម និងកិច្ចព្រមព្រៀងការការពារវិនិយោគអឺរ៉ុប-វៀតណាម ដែលត្រូវបានចូលជាធរមានកាលពីខែសីហាកន្លងទៅ។
កិច្ចព្រមព្រៀងខាងលើ នឹងក្លាយទៅជាលទ្ធផលនៃការចំណាយមូលនិធិសាធារណៈកាន់តែលឿនមួយ ដោយក្រុមហ៊ុនជាច្រើនបានផ្លាស់ប្តូរ ប្រតិបត្តិការរបស់ពួកគេទៅកាន់ប្រទេសវៀតណាម ចេញពីប្រទេសចិនដោយផ្នែក ទៅលើទំហំពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក-ចិន និងសេ្ថរភាពម៉ាក្រូសេដ្ឋកិច្ច។
វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយវៀតណាមបាននិយាយថា កត្តាទាំងអស់នេះនឹងបង្កើតលក្ខខណ្ឌ អំណោយផលសម្រាប់រដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយ គាំទ្រកំណើនសេដ្ឋកិច្ចរបស់ខ្លួន។
ទោះយ៉ាងណាក៏ដោយវិទ្យាសា្ថនខាងលើ ក៏បានកត់សម្គាល់ផងដែរថា ការកើតឡើងវិញនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសមួយចំនួននឹងអាចបន្តការរំខានដល់បណ្តាញផ្គត់ផ្គង់នៅក្នុងឆ្នាំ ២០២១របស់វៀតណាម ដូច្នេះធ្វើឱ្យសហគ្រាសកាន់តែងាយរងគ្រោះខ្លាំង។ ម្យ៉ាងវិញទៀត បញ្ហាជម្លោះភូមិសាស្ត្រនយោបាយក្នុងចំណោមប្រទេសមួយ ចំនួននៅលើពិភពលោកក៏អាច នឹងបង្កប៉ះពាល់ដល់សេដ្ឋកិច្ចបើកចំហរបស់វៀតណាមថែមទៀតផង។
ប្រភពដដែលបានបញ្ជាក់ថា ការបន្ថូរបន្ថយ ការពន្យារពេលការបង់ពន្ធ និងទម្រង់ជំនួយផ្សេងទៀតដល់សហគ្រាសដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ គួរតែបន្តបន្ថែមទៀត។ វៀតណាមគួរតែយកចិត្តទុកដាក់លើទីផ្សារភាគហ៊ុន និងភាពពុះកញ្រ្ចោលនៃទីផ្សារអចលនទ្រព្យផងដែរ។
ការធានាឱ្យបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច គឺមានសារៈសំខាន់ណាស់សម្រាប់ការងើបឡើងវិញ នៃសេដ្ឋកិច្ចក្រោយពេលមានមេរោគរីករាលដាល។ វិទ្យាស្ថានរបស់វៀតណាមនេះបានណែនាំថា ប្រទេសវៀតណាមក៏គួរតែធ្វើពិពិធកម្មទីផ្សារនាំចូល និងនាំចេញរបស់ខ្លួនផងដែរដើម្បីការពារកុំឲ្យពឹងផ្អែកខ្លាំងលើដៃគូសេដ្ឋកិច្ចមួយចំនួន។
កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមមានត្រឹមតែ ២,៩ ភាគរយប៉ុណ្ណោះកាលពីឆ្នាំមុន បើទោះបីនេះ គឺជាសេដ្ឋកិច្ចមួយក្នុងចំណោមសេដ្ឋកិច្ច របស់ប្រទេសមួយចំនួននៅលើពិភពលោក ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមាន ជំនួសឱ្យការចុះកិច្ចព្រៀងដូចដែលបានកើតឡើង ជាមួយបណ្តាប្រទេសដទៃទៀត ភាគច្រើននៅពេលមានជំងឺរាតត្បាតនេះ(កូវីដ១៩)។ សូមជម្រាបថា រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅ កំណើនជាផ្លូវការប្រមាណ ៦,៥ ភាគរយនៅឆ្នាំនេះ៕
ប្រភព៖ VN Express News
រក្សាសិទ្ធិដោយ៖CEN


