Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាសឹង្ហបុរី និងម៉ាឡេស៊ី ផ្តល់ជំនួយក្នុងការស្វែងរក នាវាមុជទឹកឥណ្ឌូនេស៊ីដែលកំពុងបាត់ខ្លួន

អ្នកជួយសង្គ្រោះវានាសឹង្ហបុរី និងម៉ាឡេស៊ី បានកំពុងពង្រាយកងទ័ពទៅជួយស្វែងរកនាវាមុជទឹក របស់ប្រទេសឥណ្ឌូនេស៊ីដែលកំពុងបាត់ខ្លួន។ អ្នកនាំពាក្យកងទ័ពឥណ្ឌូនេស៊ីលោកឧត្តមសេនីយ៍ Achmad Riad បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សឹង្ហបុរីកំពុងបញ្ចូលអ្នកជួយសង្គ្រោះប្រភេទ MV Swift មកកាន់ឥណ្ឌូនេស៊ីហើយ។

លោកបានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា៖ «អ្នកជួយសង្គ្រោះ គឺបានប៉ាន់ស្មានថានឹងអាចទៅមកកន្លែងកើតហេតុនៅថ្ងៃទី២៤ ខែមេសាខាងមុខនេះ។ »
បើយោងទៅតាមហ្វេសប៊ុករបស់ រដ្ឋមន្រ្តីក្រសួងការពារជាតិសឹង្ហបុរី លោកបណ្ឌិត Dr Ng Eng Hen បាននិយាយថា នាវាជួយសង្គ្រោះនាវាមុជទឹករបស់ខ្លួនត្រូវបានបញ្ជូនចេញភ្លាមៗកាលពីរសៀលម្សិលមិញ នៅពេលដែលប្រមុខកងទ័ពជើងទឹករបស់សឹង្ហបុរីបានទទួលការស្នើសុំជំនួយពីសមភាគីឥណ្ឌូនេស៊ី។

លោកបណ្ឌិតបាននិយាយថា“ ក្រុមគ្រូពេទ្យក៏ត្រូវបានបន្ថែម ទៅដល់ក្រុមនាវិកជាប្រចាំផងដែរ ក្នុងករណីដែលត្រូវការការមើលថែជាចាំបាច់។ ទំនាក់ទំនងនឹងផ្នែកយោធារបស់យើងជាមួយឥណ្ឌូនេស៊ីវិញ គឺមានភាពជិតស្និទ្ធណាស់ដែលចាប់តាំងពីបានបង្កើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំនៃសមយុទ្ធទ្វេភាគី និងការចូលរួមនៅគ្រប់កម្រិតជាមួយគ្នា។វាជារឿងធម្មតាទេដែលយើងធ្វើអ្វីមួយដើម្បីជួយបានក្នុងពេលដូចនេះ។»

លោកបានបន្ថែមថា“ កន្លែងសម្រាប់ប្រតិបត្តិការរុករកនៅជិតកោះបាលីគឺមានចម្ងាយជាង ១៥០០ គីឡូម៉ែត្រហើយទឹកក៏ជ្រៅដែរដែលជាមូលហេតុឲ្យ MV Swift Rescue បានចេញដំណើរភ្លាមៗតាមតែអាចធ្វើទៅបាន” ។ទន្ទឹមនឹងនេះដែរនាវា Mega Bakti របស់ប្រទេសម៉ាឡេស៊ីត្រូវបានគេប៉ាន់ស្មានថានឹងអាចទៅមកដល់នៅម៉ោង ៤ រសៀលថ្ងៃអាទិត្យម៉ោងក្នុងស្រុកឥណ្ឌូនេស៊ី ។

នាវាមុជទឹក ប្រភេទ ៤០២ បានបាត់ខ្លួនកាលពីថ្ងៃពុធ ដោយក្នុងនាវានោះមានផ្ទុកនាវិកចំនួន៥៣នាក់ នៅពេលចូលរួមសមយុទ្ធនៅក្នុងផ្ទៃសមុទ្រភាគខាងជើងកោះបាលី។ ក្នុងនោះទាក់ទងជាមួយនឹងនាវាដែលបានបាត់ខ្លួននៅម៉ោងប្រមាណ៤: ៣០នាទីព្រឹក ក្រោយពេលដែលនាវានោះសុំអនុញ្ញាតមុជទឹកនៅម៉ោង៣ព្រឹក។

ក្រសួងការពារជាតិឥណ្ឌូនេស៊ី បាននិយាយថា គេប្រទះឃើញប្រេងបានលេចធ្លាយ នៅជិតទីតាំងមុជទឹកនៅម៉ោង៧ព្រឹកម៉ោងក្នុងប្រទេសឥណ្ឌូនេស៊ី ហើយនាវាជើងទឹកចំនួន២គ្រឿងជាមួយ សមត្ថភាពខ្ពស់ត្រូវបានពង្រាយជួយក្នុងការស្វែងរកនាវាដែលកំពុងបាត់ខ្លួន។ លោក Riad បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសផ្សេងទៀតក៏បានផ្តល់ជូននូវអ្នកជំនួយការសង្គ្រោះបន្ទាន់ ផងដែររួមមាន សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង តួគី ឥណ្ឌា រុស្ស៊ី និងអូស្រា្តលី៕
ប្រភព៖ CNA
រក្សាសិទ្ធិដោយ៖CEN

×