Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានងើបឡើងវិញ ០,២០%

ភ្នំពេញ ៖ សន្ទស្សន៍ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានងើបឡើងវិញ ០,២០% ដល់ ៦៤១.៥៩ ពិន្ទុ។ ភាគហ៊ុនចំនួន ៤ បង្ហាញការកើនឡើងចន្លោះពី ១០៛ ទៅ ៤០៛ ដោយភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ PWSA បិទនៅថ្លៃ ៦.៥៨០៛ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) នៅ ១.៨៧០៛ អេស៊ីលីដា (ABC) នៅ ១៦.៧២០៛ និង ផេសថិក (PEPC) នៅ ៣.០៦០៛។

ទន្ទឹមនឹងនេះដែរ ហ្រ្កេនធ្វីន (GTI) បានថយចុះ ២០៛ មកត្រឹម ៤.២០០៛ ក្នុងមួយហ៊ុន ហើយភាគហ៊ុន ២ ផ្សេងទៀត ដែលរួមមានកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និង កំពុងផែស្វយ័តក្រុងព្រះសីហនុ (PAS) បានរក្សាថ្លៃថេរដដែល។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ៨៥,០៣ លានរៀល៕
រក្សាសិទ្ធិដោយ៖CEN

×