ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារអេស៊ីលីដា គាំទ្រយ៉ាងពេញទំហឹង លើការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក

ភ្នំពេញ ៖ ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា ជំរុញនិងលើកទឹកចិត្តសាធារណៈជន ក្នុងការកាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់ ក៏ដូចជាការ ចេញផ្សាយមូលប្បទានប័ត្រ សម្រាប់ធ្វើការផាត់ទាត់និងទូទាត់នានា ហើយជំនួសវិញដោយការប្រើប្រាស់ការទូទាត់អេឡិចត្រូនិក តាមលទ្ធភាពដែលអាចធ្វើទៅបាន។

ស្របគ្នានេះដែរ លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារអេស៊ីលីដា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ទៅនឹងយន្តការរបស់ធនាគារជាតិនៃកម្ពុជា តាមរយៈការប្រើប្រាស់មធ្យោបាយទូទាត់អេឡិចត្រូនិកទំនើបៗនិងសម្បូរបែបដែលមាននាពេលបច្ចុប្បន្ននេះ។
លោកស្រី សោភា បានបន្ថែមថា៖« អតិថិជនជាច្រើនបាននឹងកំពុងធ្វើការទូទាត់ទំនិញតាមអេស៊ីលីដាម៉ូបាល ដែលជាប្រព័ន្ធបច្ចេកវិទ្យាសម័យថ្មី និងផ្តល់សុវត្ថិភាពខ្ពស់ ភាពងាយស្រួល ឆាប់រហ័សនិងចំណាយតិចផងដែរ។»

ជាមួយគ្នានេះផងដែរ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាស នៅតាមខេត្ត ដែលមិនស្ថិតនៅក្នុងតំបន់បិទខ្ទប់ ឱ្យផ្លាស់ប្តូររបៀបប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួន ក្នុងការបើកប្រាក់ឈ្នួល ជូនបងប្អូនកម្មករនិយោជិត។

លោក ហេង សួរ បញ្ជាក់ថា នៅក្នុងដំណាក់កាលបិទខ្ទប់នេះ ម្ចាស់រោងចក្រ សហគ្រាសនៅតាមបណ្តាខេត្ត ត្រូវប្រើប្រាស់ប្រព័ន្ធធនាគារ ដើម្បីផ្ទេរសាច់ប្រាក់ពីគណនីធនាគាររបស់ខ្លួន នៅរាជធានីភ្នំពេញ ទៅសាខាធនាគារណាមួយ ដែលមានទីតាំងនៅក្បែររោងចក្រ សហគ្រាសរបស់ខ្លួន ឬនៅទីរួមខេត្ត ដែលរោងចក្រ សហគ្រាសរបស់ខ្លួន មានអាសយដ្ឋានស្ថិតនៅទីនោះ។ ការនាំគ្នាសម្រុក ស្នើសុំលិខិតបេសកកម្ម ពីច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តនានា ដើម្បីឡើងមកភ្នំពេញបើកសាច់ប្រាក់ និងដឹកសាច់ប្រាក់ពីភ្នំពេញ ទៅខេត្តវិញ មិនមែនជាជម្រើសដែលឆ្លាតវៃ និងសុវត្ថិភាពនោះទេ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>