រតនគិរី ៖ មន្ត្រីច្រកទ្វារអន្តរជាតិអូយ៉ាដាវ បានឱ្យដឹងថា ការដោះដូរទំនិញនៅច្រកទ្វារអន្តរជាតិ កម្ពុជា-វៀតណាមនេះ នៅដំណើរការជាធម្មតា ខណ:ដែលស្ថានភាពនៃការឆ្លងរាលជំងឺកូវីដ-១៩ របស់ប្រទេស រៀតណាម មានភាពប្រសើរឡើង និងអជ្ញាធរខេត្តរតនគិរី ក៏បានគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩នេះ បានល្អប្រសើរផងដែរ ដោយត្រូវរិតត្បិតលើវិធានសុខាភិបាល និងប្រុងប្រយ័ត្នខ្ពស់ថ្វេរដង។
ប្រភពពីមន្ត្រីដដែលខាងលើបានបន្តថា សកម្មភាពដោះដូទំនិញគិតមកទល់ពេលនេះគឺនៅពេលទំនិញមកដល់ច្រកអន្តរជាតិ គឺត្រូវដោះដូរ ដោយស្ទូចកុងទីន័រ ឬសាងទំនិញប្តូរឡាន នៅត្រង់ចំនុចស ក្នុងតំបន់ព្រំដែន រីឯអ្នកបើកបរ ត្រូវបើករថយន្តដដែល ត្រឡប់មកក្រោយវិញ ហើយមកដល់ប៉ុស្តិ៍ត្រួតពិនិត្យត្រូវតែចុះវ៉ាស់កំដៅ បាញ់អាល់កុល ឡានក៏ត្រូវបាញ់ និងលាងអាល់កុលឲ្យបានត្រឹមត្រូវបំផុត។
គួរបញ្ជាក់ថា បើទោះបីជាការដោះដូទំនិញ នៅមានចរន្តឆ្លងកាត់តាមធម្មតាក៏ដោយ ប៉ុន្តែសម្រាប់ជនបរទេសដែលចង់ចូលមកកាន់ប្រទេសកម្ពុជា ក្នុងហេតុផលមិនចាំបាច់ ក៏មិនត្រូវបានអនុញ្ញាតិឱ្យចូលផងដែរ ឬបើចូល ក្នុងហេតុផលចាំបាច់ណាមួយក៏ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃផងដែរ។ ជាមួយគ្នានេះ សកម្មភាពអន្តោប្រវេសន៍ខុសច្បាប់ ក៏មិនមានកើតឡើង ខណ:ដែលមន្ត្រីនគរបាល ដែលឈរជើងនៅតំបន់ព្រំដែន បានអនុវត្តនូវបទបញ្ជារបស់គណៈអភិបាលខេត្ត បានល្អប្រសើរ៕រក្សាសិទ្ធិដោយ៖CEN






