Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីពោះធំជិតគ្រប់ខែ គ្មានលុយបង់ថ្លៃបន្ទប់ជួល ត្រូវម្ចាស់ផ្ទះឲ្យរើចេញ ឃើញអាសូរខ្លាំងពេក លោកជំទាវ កែ សួនសុភី សម្រេចធ្វើរឿងមួយនេះជូន…

ភ្នំពេញ ៖ កាលពីល្ងាចម្សិលមិញនេះ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ មហាជននៅក្នុងបណ្តាញសង្គម ពិតជាមានក្តីអាណិតអាសូរខ្លាំងណាស់ នៅពេលបានដឹងថា ស្រ្តីម្នាក់ពោះធំជិតគ្រប់ខែទៅហើយ ព្រោះតែគ្មានលុយបង់ថ្លៃបន្ទប់ជួល ត្រូវម្ចាស់ផ្ទះ ឲ្យរើរបស់របរចេញដោយគ្មានក្តីមេត្តាសោះឡើយ។

តែយ៉ាងណា ដំណឹងដ៏រំជួលចិត្ត និងស្ទើរតែមិនគួរឲ្យជឿនេះ បានលេចឮដល់លោកជំទាវចិត្តធម៌ កែ សួនសុភី ហើយដោយក្តីអាណិតអាសូរខ្លាំងពេក លោកជំទាវក៏បានជួយឧបត្ថម្ភស្បៀងអាហារគ្រប់សព្វ និងថវិកាដ៏សមរម្យ និងព្រមទាំងរកផ្ទះជួលថ្មីឲ្យទៀតផង។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Aing Serey Piseth បានរៀបរាប់បញ្ចាក់ឲ្យដឹងថា៖ «ទឹកចិត្តមេស្រី លោកជំទាវ កែ សួនសុភី ស សុខា ស្ត្រីពោះធំជិតគ្រប់ខែឈ្មោះ យឹម សុផា ដែលពុំមានលទ្ធភាពបង់ថ្លៃផ្ទះជួលត្រូវបានម្ចាស់ស្នើសុំអោយរើចេញនៅរសៀលនេះត្រូវបានខ្ញុំចុះទៅសម្របសម្រួល និងបានរកកន្លែងផ្ទះជួលថ្មីបានហើយព្រមទាំងបានទទួលអំណោយពីលោកជំទាវ កែ សួនសុភី ស សុខា រួមមាន៖ អង្ករ៤បេ មី១កេះ ត្រីខ៣យួរ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ អំបិល ស្កសរ ប៊ីចេង សៀង ឆៃប៉ូវ ទឹកសុទ្ធ និងថវិកា២០ម៉ឺនរៀល។

ម្ចាស់គណនីខាងលើ ក៏បានបញ្ជាក់បន្ថែមថា ពីលើនេះទៅទៀត លោកជំទាវ កែ សួនសុភី ស សុខា ថែមទាំងឧបត្ថម្ភការសម្រាលកូនជូនបងស្រីរូបនេះថែមទៀតផង ដើម្បីជាតិ ប្រជាជន និងយុវជន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×