ភ្នំពេញ ៖ អាជ្ញាធរ នឹនឹចេញកាតសម្រាប់ធ្វើដំណើរ ទៅផ្សារនៅតាមផ្ទះសម្រាប់អ្នកនៅ ក្រៅតំបន់ក្រហម ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដោយកាតនេះ បែងចែកជា ២ គឺ មានកាតថ្ងៃ សេស និងកាតថ្ងៃ គូ ។
កាតនេះ នឹងជួយសម្រួលដល់បងប្អូនក្នុងការធ្វើ ដំណើរទៅផ្សារទិញម្ហូប ដោយកាត់បន្ថយការធ្វើដំណើរជាន់ថ្ងៃគ្នា នាំ ឲ្យ មាន មនុស្ស កកកុញងាយចម្លងមេរោគ ។ យ៉ាងណាផ្សារជាច្រើនកន្លែង ក៏ដូចជាកន្លែងលក់ ម្ហូបភាគច្រើនត្រូវបិទ បណ្តោះអាសន្នជាបន្តបន្ទាប់ ដោយសារការរាលដាល។
កាតនេះគ្មានប្រសិទ្ធភាពសម្រាប់ អ្នកនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញនោះទេ មានដូចជា៖
១.ខណ្ឌមានជ័យមាន៖ សង្កាត់ស្ទឹងមានជ័យទី១ ទី២ និងទី៣ ២.ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី១ ៣.ខណ្ឌទួលគោក៖ ភូមិ១៤ ១៦ និង១៧ នៃសង្កាត់បឹងសាឡាង
អាជ្ញាធរបានបញ្ជាក់ថា ក្នុងតំបន់ក្រហម អ្នកមិនអាចចេញក្រៅផ្ទះជាដាច់ខាត លើកលែងតែ ៣ករណីប៉ុណ្ណោះរួមមាន៖
១.មានបញ្ហាសុខភាពជាបន្ទាន់ ២.ទៅយកសំណាកធ្វើតេស្ត នៅក្នុងតំបន់ក្រហមជិតបំផុត ៣.ទៅចាក់វ៉ាក់សាំងដូងទី២ នៅក្នុង តំបន់ក្រហមជិតបំផុត ៕រក្សាសិទ្ធិដោយ៖CEN



