Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែក្តីបារម្ភ លោកជំទាវ ពេជ ចន្ទមុន្នី ចុះមកសួរសុខទុក្ខទាំងព្រលឹម និងផ្តាំផ្ញើក្រុមគ្រួពេទ្យ កុំភ្លេចធ្វើរឿងទាំងនេះ….

ភ្នំពេញ ៖ ដូចដែលប្រិយមិត្ត និងមហាជនបានដឹង និងឃើញច្បាស់រួចហើយថា ការដឹកនាំប្រយុទ្ធប្រឆាំងដោយផ្ទាល់នឹងជំងឺកូវីដ១៩ ក្នុងការរៀបចំទីកន្លែងធំៗទាំងប៉ុន្មាន សម្រាប់ទទួលព្យាបាលបងប្អូនប្រជាពលរដ្ឋជាអ្នកជំងឺកូវីដ គឺត្រូវបានមើលឃើញថា ជាតួនាទីរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ រីឯចំណែក ការដឹកនាំក្រុមគ្រួពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោវិញ គឺជាតួនាទីរបស់លោកជំទាវ ពេជ ចន្ទមុន្នី។

ជាក់ស្តែង មុនចាប់ផ្តើមនូវទំព័រថ្ងៃថ្មី ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នេះតទៅទៀត នៅព្រឹកនេះ លោកជំទាវ ពេជ ចន្ទមុន្នី បានចុះមកសួរសុខទុក្ខក្រុមគ្រូពេទ្យទាំងព្រលឹមតែម្តង ដើម្បីណែនាំផ្តាំផ្ញើពួកគេឲ្យមានការយកចិត្តទុក ចំពោះអ្នកជំងឺ និងក៏ដូចប្រុងប្រយ័ត្នសម្រាប់សុខភាពខ្លួនឯងផងដែរ។

នេះបើយោងតាមទំព័រហ្វេសប៊ុក TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅមុននេះបន្តិច ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នេះ បានបង្ហោះឲ្យដឹងថា៖ «ព្រឹកព្រលឹមមុនទ័ពអាវសចេញបេសកម្មប្រយុទ្ធនឹងកូវីដ-១៩ បងស្រី ពេជ ចន្ទមុន្នី បានចុះមកជួបសួរសុខទុក្ខ ផ្ដល់កម្លាំងចិត្ត ផ្ដល់ភាពកក់ក្ដៅ និងណែនាំផ្ដាំផ្ញើឲ្យបងប្អូនក្រុមគ្រូពេទ្យទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព ដើម្បីប្រយុទ្ធនឹងកូវីដ-១៩ ។
សូមបញ្ជាក់ថា: ពាក្យ ” ទ័ពអាវស ” ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រសិទ្ធនាមជូនដល់ក្រុមគ្រូពេទ្យសម្ដេចតេជោ ប្រឆាំងកូវីដ-១៩ ។»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×