Thursday, December 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលដាក់ចេញនូវវិធានការជម្រុញ សេដ្ឋកិច្ច-សង្គម មួយចំនួនប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ​ ៖ ខណៈពេលដែលប្រទេសកម្ពុជាស្ថិតក្នុងស្ថានភាពដ៏តឹងតែងនៃការយារយីដោយជំងឺ រាតត្បាតកូវីដ-១៩នោះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការថ្មីៗមួយចំនួនទៀត ដើម្បីធ្វើឲ្យប្រសើរឡើងស្ថានភាពសេដ្ឋកិច្ច-សង្គម នៅទូទាំងប្រទេសកម្ពុជា។

វិបត្តិកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសកម្ពុជា រួចជាស្រេចទៅហើយកាលពីឆ្នាំ២០២០កន្លងទៅ។ មិនតែប៉ុណ្ណោះ ព្រិត្តការណ៍នៃការឆ្លងសហគមន៍ ២០-កុម្ភៈក៏បាននិងកំពុងធ្វើឲ្យសេដ្ឋវិទូបន្ទាបនូវការព្យាករ អំពីកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាក្នុងឆ្នាំ២០២១នេះ។ មុនដំបូង ការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរំពឹងថា សេដ្ឋកិច្ចកម្ពុជាអាចនឹងងើបឡើងវិញក្នុងអត្រាជាង៤% សម្រាប់ឆ្នាំ២០២១នេះ ប៉ុន្តែសេដ្ឋវិទូមួយចំនួនបានលើកឡើងថា ព្រិត្តការណ៍នៃការឆ្លងសហគមន៍ ២០-កុម្ភៈ នឹងទាញបន្ទាបអត្រាកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ នេះ ឲ្យធ្លាក់ចុះមកនៅត្រឹមជាង១%ប៉ុណ្ណោះ។

ដោយមើលឃើញផលប៉ះពាល់កាន់តែធំជាងមុន និងពន្យាពេលកាន់តែយូរជាងមុន រាជរដ្ឋាភិបាលកម្ពុជាក៏បានត្រៀមកញ្ចប់ថវិកាចំនួន ១១៦០ លានដុល្លារ នៅឆ្នាំនេះ ដូចគ្នានឹងថវិកាត្រៀមកាលពីឆ្នាំមុនដែរ ដើម្បីចំណាយលើការដោះស្រាយវិបត្តិនៅឆ្នាំ២០២១នេះ។ នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការបន្ថែមជុំទី៨ ដើម្បីទប់ទល់នឹងវិបត្តិនេះ។

វិធានការបន្ថែមជុំទី៨ មានគោលបំណងទី១ កាត់បន្ថយផលប៉ះពាល់មកលើស្ថានភាពសង្គម-សេដ្ឋកិច្ច ដែលបណ្តាលមកពីការឆ្លងនៃព្រឹត្តិការណ៍ ២០-កុម្ភៈ ២០២១។ ទី២ បន្តសុពលភាពនៃវិធានការដែលបានដាក់ចេញកន្លងមក ដែលនឹងផុតកំណត់សម្រាប់ការអនុវត្តក្នុងពេលឆាប់ៗខាងមុខ។ ទី៣ បន្តដាក់ចេញ និងអនុវត្តវិធានការទ្រទ្រង់ និងស្តារអាជីវកម្ម និងធុរកិច្ចឲ្យងើបឡើងវិញ។ ទី៤ បន្តជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះតាមរយៈការឧត្ថម្ភសាច់ប្រាក់។

មិនតែប៉ុណ្ណោះ នៅថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២១ រដ្ឋាភិបាលក៏បានចាប់ផ្តើមដំណើរការគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម (Business Recovery Guarantee Scheme) ដែលមានកញ្ចប់ទឹកប្រាក់ជំហានដំបូង២០០លានដុល្លារ។ គម្រោងនេះ មានគោលដៅគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ, ខ្នាតតូចនិងមធ្យម, និងអាជីវកម្មខ្នាតធំ ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សម្រាប់ការកៀរគរទុនបង្វិល, វិនិយោគ, និងការពង្រីកអាជីវកម្មជាដើម៕រក្សាសិទ្ធិដោយ៖CEN

×