កែប ៖ អាជ្ញាធរខេត្តកែប បានរកឃើញករណីវិជ្ជមានថ្មីចំនួន ០៣អង្គ/នាក់បន្ថែមទៀត នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ទាំង០៣អង្គ/នាក់នេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប។
ក្នុងសេចក្តីប្រកាសជូនដំណឹងនេះ រដ្ឋបាបលខេត្តបានបញ្ជាក់ថា ក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត បាននិងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធក្នុងករណីនេះ ជាបន្តទៀត និងសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលបានជួបប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយបុគ្គលវិជ្ជមានទាំង ០៣អង្គ/នាក់ខាងលើ ប្រសិនបើមានរោគសញ្ញាដូចជា ឡើងកំដៅ ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទំនាក់ទំនងក្រុមការងារ តាមរយៈទូរស័ព្ទលេខ ០១៦ ៣៣៤ ៣៣៣ ឬ០១២ ៤៩៣ ៣១៤ ដើម្បីពិភាក្សា និងរៀបចំយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ឱ្យបានឆាប់បំផុត។
ដោយឡែកចំពោះអ្នកដែលប៉ះពាល់ប្រយោលជាមួយបុគ្គលវិជ្ជមានទាំងនេះ សូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅផ្ទះខ្លួនឯង៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ










