Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​បើក តាមរយៈ​វីដេអូ​ថត​ទុក​មុន នៅក្នុង​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៧៧ របស់​77th UN-ESCAP

​ភ្នំពេញ ៖ តប​តាម​ការអញ្ជើញ​របស់លោក​ជំទាវ អា​មី​ដា សាល​ស៊ី​អា​ហ៍ អា​លី​សចា​បា​ណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ​របស់ ESCAP នៅ​ថ្ងៃទី ២៦ ខែមេសា ឆ្នាំ​២០២១ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​បើក តាមរយៈ​វីដេអូ​ថត​ទុក​មុន នៅក្នុង​សន្និបាត ប្រចាំឆ្នាំ​លើក​ទី​៧៧ របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​អង្គការសហប្រជាជាតិ សម្រាប់​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក (77th UN-ESCAP) ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​បាងកក ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១​។​

​របស់​ក្រសួងការបរទេស​បាន​បន្តថា សុន្ទរកថា​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ផ្តោតទៅលើ​ទិដ្ឋភាព​សំខាន់ៗ​មួយចំនួន រួមមាន ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ ទៅលើ​សេដ្ឋកិច្ច​សកល ភាពចាំបាច់​បន្ទាន់​នៃ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ និង​ផែនការ​ស្តារឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

​ក្រោម​មូលបទ «​ការស្តារ​ឡើងវិញ​ក្រោយ​វិបត្តិ តាមរយៈ​កិច្ចសហប្រតិបត្តិការ​តំបន់ នៅក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​» សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៧៧ នឹង​ពិភាក្សា​អំពី​របៀប​នានា​ដើម្បី​ពង្រឹង បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​តំបន់​និង​ការតភ្ជាប់​កាន់តែ​ប្រសើរឡើង និង​ដើម្បី​កសាង​ភាពរឹងមាំ នៅក្នុង​វិបត្តិ​ផ្សេងៗ ដោយ​ពិចារណា​ទៅលើ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​ការ​ស្តារឡើងវិញ​សេដ្ឋកិច្ច​-​សង្គម ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​នេះ​។ សន្និបាត ក៏​នឹង​ពិនិត្យមើល​ឡើងវិញ​នូវ​ការអនុវត្ត​របៀបវារៈ​សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ឆ្នាំ​២០៣០ នៅក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ផងដែរ​។​

​ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុច ប្រធាន​គណៈកម្មការ​ជាតិ ESCAP ក៏​នឹង​អញ្ជើញ​ចូលរួម​ក្នុង​សន្និបាត​ខាងលើនេះ តាមរយៈ​ប្រព័ន្ធ​វីដេអូ ផងដែរ ៕ រក្សា​សិទ្ធិ​ដោយ ៖ ចេស្តារ​

×