Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី បិទ​ផ្សារ​ទាំងអស់ នៅក្នុង​ក្រុងភ្នំពេញ ដើម្បី​កាត់ផ្តាច់ ការឆ្លង​រីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩

អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​នៅ​រាត្រី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១​នេះ បានសម្រេច​បិទ​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំងអស់​នៅ​ទូទាំង​រា​ធានី​ភ្នំពេញ រយៈពេល​១៤​ថ្ងៃ​។ នេះ​បើតាម​សេចក្ដីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ការណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ពិនិត្យ​ឱ្យបាន​ម៉ត់ចត់​ចំពោះ​សកម្មភាព​នៅតាម​ផ្សារ​នានា ដោយ​យើង​ដែល​ត្រូវ​បិទ​ផ្សារ​មួយចំនួនធំ​ទៀត​នៅ​ក្រុងភ្នំពេញ​ដើម្បី​កាត់ផ្តាច់​ឱ្យបាន​នូវ ការឆ្លង​រីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ ខណៈដែល​ជម្ងឺ​នេះ​បាននិងកំពុង​វាយលុក​យ៉ាងខ្លាំង​នៅក្នុង​រាជធានី​ភ្នំពេញ​។

ការណែនាំ​បែបនេះ​របស់លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ឡើង​នា​រាត្រី​ថ្ងៃទី​២៣​មេសា​នេះ នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ តាមរយៈ​កិច្ចប្រជុំ video conference នៅ​សាលា​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​អភិបាលខណ្ឌ​ទាំង​១៤ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ពង្រឹង​ការងារ​មួយចំនួន ដូចជា​ការងារ​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ​-១៩ ការរៀបចំ​វិធានការ​លើ​ការបិទ​ផ្សារ​នានា និង​ការងារ​រៀបចំ​កន្លែង​យក​សំណាក​ពី​អ្នក​សង្ស័យ​កូ​វីដ​-១៩ ផងដែរ​។​

​ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ស្ថានភាព​វិ​វ​ឌ្ឍ​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង ព្រឹត្តិការ​ណ៏​សហគមន៍ ២០ កុម្ភៈ ២០២១” ដោយ​ផ្តោត​សំខាន់​ចំពោះ​បងប្អូន​អាជីវករ​តាម​បណ្ដា​ផ្សារ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ ដែលមាន ។ ការឆ្លង​ជា​បន្តបន្ទាប់​ក្នុង​អត្រា​ប្រឈម​ខ្ពស់ គួរឱ្យ​ព្រួយបារម្ភ និង​ចាំបាច់​ត្រូវមាន​វិធានការ​ដើម្បី​ទប់ស្កាត់​ជាបន្ទាន់​។

​ចំពោះមុខ ដើម្បី​ថែរក្សា​អាយុជីវិត និង​ការពារ​សុខភាព​របស់​បងប្អូន​អាជីវករ ក្រុមគ្រួសារ សាច់ញាតិ ប្រជាពលរដ្ឋ​ទូទៅ និង​សង្គមជាតិ​ទាំងមូល ឱ្យ​រួច​ចាក​ផុតពី​គ្រោះថ្នាក់​ដោយ​ជំងឺឆ្លង​ដ៏​កាច​សាហាវ ក៏ដូចជា ដើម្បី​ឈានទៅ​កាត់​ផ្ដា​ចំប​ភព​ចម្លង និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង ។​ព្រឹត្តិការណ៍​សហគមន៍ ៖ ២០ កុម្ភៈ ២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោម​៖

១. ផ្សារ​រដ្ឋ នឹង​ផ្សារ​មិន​រៀបរយ​ទាំងអស់ (​ផ្សារ​ក្រមួន​, ផ្សារ​ចាត់តាំង​, ផ្សារ​រោងចក្រ​, ផ្សារ​សហគមន៍​,​ផ្សារ​ក្នុង​ដីឡូត៍​ឯកជន​, ផ្សារ​ជុំវិញ​មន្ទីរពេទ្យ និង​ផ្សារ​តាម​ចិញ្ចើមផ្លូវ ។​ល​។​) ត្រូវ​ផ្អាក​ដំណើរការ​ជា បណ្តើរ​អាសន្ន​រយៈពេល ១៤ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២១ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​។​

២.​ដើម្បី​ចៀសវាង​ការពិន័យ​អន្តរការណ៍ និង​ការទទួលខុសត្រូវ​ចំពោះ​រ​មុខ​ច្បាប់​ជា​ធរមាន សូម​បងប្អូន អាជីវករ សន្តិសុខ បុគ្គលិក​-​កម្មករ​បម្រើ​ការងារ​ក្នុង​ផ្សារ និង​ក្រុមគ្រួសារ​អាជីវក​រពាក់​ព័ន្ធ​ទាំងអស់ ដែល​បាន​បើក​អាជីវកម្ម ឬ បន្ត​អាជីវកម្ម គិត​ចាប់ពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ មក ត្រូវ​អញ្ជើញ ទៅយក​សំណាក​ធ្វើតេស្ត​រក​វីរុស​កូ​វីដ​-១៩ តាម​ទីតាំង​ដែល​បានកំណត់​ជូន ដែល​នៅ​ជិត​លំនៅឋាន របស់ខ្លួន​បំផុត រួមមាន​៖ វិទ្យាល័យ​បាក់​ទូក ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា – វិទ្យាល័យ​បឹងត្របែក ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ – សាលាបឋមសិក្សា​សុ​ភម​ង្គ​ម​

  • វិហារ​ព្រះ​យេស៊ូ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ – ទីតាំង​បណ្ដោយ​ផ្លូ​វិ​ឌួង​ងៀប ជិត​រោងចក្រ​ផុន​ហាន ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ​
  • ដីឡូត៍ ខាងក្រោយ​ផ្សារ​ឯករាជ្យ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ – មណ្ឌល​ថែទាំ​ជីវិត ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ – ផ្សារ​អេកូ​មិ​ល តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ – និង ទីតាំង​មួយចំនួនទៀត​កំពុង​រៀបចំ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ផ្ដល់ព័ត៌មាន​ពេល​ក្រោយ​ទៀត​។​

៣.​ក្នុងពេល​ធ្វើដំណើរ​ទៅយក​សំណាក​ធ្វើតេស្តរ​កវី​រុស​កូ​វីដ​-១៩ សូម​សូម​បងប្អូន​អាជីវករ សន្តិសុខ បុគ្គលិក​-​កម្មករ​បម្រើ​ការងារ​ក្នុង​ផ្សារ និង​ក្រុមគ្រួសារ​អាជីវក​រពាក់​ព័ន្ធ​ទាំងអស់ ត្រូវ​ភ្ជាប់​មកជា​មួយ នូវ​អត្តសញ្ញាណប័ណ្ណ ឬ ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ផ្សេងទៀត និង​ឯកសារ​បញ្ជាក់​ពី​អាជីវកម្ម ឬ មុខរបរ​របស់ខ្លួន ដូចជា ប័ណ្ណ​កាន់កាប់​តូប ប័ណ្ណ​អាជីវកម្ម ប័ណ្ណ​ប៉ាតង់ ប័ណ្ណ​ការងារ ឬ លិខិតបញ្ជាក់ កំ ពី​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​បង្ហាញជូន​គោលដៅ​ត្រួតពិនិត្យ និង​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ “៣ ការពារ និង ៣ កុំ​” របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

៤. ក្រោយ​ការយក​សំណាក់​ធ្វើតេស្តរ​កវី​រុស​កូ​វីដ​-១៩ សូម​បងប្អូន​អាជីវករ សន្តិសុខ បុគ្គលិក​-​កម្មករ​ប​មើ​ការងារ​ក្នុង​ផ្សារ និង​ក្រុមគ្រួសារ​អាជីវក​រពាក់​ព័ន្ធ​ទាំងអស់ ត្រូវអនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល ពោលគឺ​ត្រូវ​នៅក្នុង​ផ្លូវ ឬ បន្ទប់​ដាច់ដោយឡែក គ្រប់ពេលវេលា​ទាំងអស់ ក្នុង​រយៈពេល ១៤ ថ្ងៃ ហាម​ដាច់ខាត​ដើរចេញ​ក្រៅ​ផ្ទ​៖ បន្ទប់ ឬ ទីកន្លែង​ដែល​ខ្លួន​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​។​

៥. ចំពោះ​អាជីវករ សន្តិសុខ និង​បុគ្គលិក​-​កម្មករ​បម្រើ​ការងារ​ក្នុង​ផ្សារ ដែល​មិន​ព្រម​សហការ​ទៅយក​សំណាក​ត​ស្ករ​ក​មេរោគ​កូ​វីដ​-១៩ តាម​ការណែនាំ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងមិន​អនុញ្ញាតឱ្យ​បន្ត​អាជីវកម្ម​លក់ដូរ ឬ ចេញ​-​ចូលមក​ប​មី​ការងារ​របស់ខ្លួន​ឡើយ នៅពេលដែល​ផ្សារ​ទាំងអស់នេះ ត្រូវបាន​បើក​ដំណើរការ​ជា​ប្រក្រតី​ឡើងវិញ​។

៦. រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ ត្រូវ​សហការ​ចុះ​ត្រួតពិនិត្យ និង​ត្រូវ​ហាមឃាត់​មិនឱ្យ​បើក​ដំណើរការ​ចំពោះ​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំងអស់ ជាពិសេស​ទីតាំង អាជីវកម្ម​ណា​ដែលមាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ចម្លង និង​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ដែន​សមត្ថកិច្ច​នៃ​រដ្ឋបាល​ខណ្ឌ​នីមួយៗ​។

​ទទួលបាន​សេចក្ដីណែនាំ​នេះ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ទាំង​១៤ ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ អភិបាល​រដ្ឋាករ​ផ្សារ​ធំថ្មី គណៈកម្មការ​ផ្សារ​រដ្ឋ អាជីវករ សន្តិសុខ បុគ្គលិក​-​កម្មករ អតិថិជន និង​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​អនុវត្តតាម​ខ្លឹមសារ​នៃ​សេចក្ដីណែនាំ​នេះ ឱ្យ​ទទួលបាន​លទ្ធផល​ល្អ និង​ការទទួលខុសត្រូវ​ខ្ពស់​៕

​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×