Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រូវ​ផ្អាក​ដំណើរការ​សង្វាក់​ផលិតកម្ម​ជា​បណ្តោះអាសន្ន នៅក្នុង​រោងចក្រ Six Plus ស្ថិតនៅ ឃុំ​ព្រែក​អញ្ចាញ​ក្រោយ រកឃើញវិជ្ជមាន ០១​ករណី​

ខេត្តកណ្តាល ៖ ព្រលប់​យប់ ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​ដឹកនាំ​ក្រុមការងារ​ជំនាញ​ពាក់ព័ន្ធ​ខេត្ត ចុះជួយ​សម្របសម្រួល ផ្តល់​ការគាំទ្រ​ដល់​រដ្ឋបាល​ស្រុក​មុខ កំពូល ក្នុងការ​គិតគូរ​រៀបចំ​ទីតាំង​ត្រៀម​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក និង​គ្រប់គ្រង​សភាពការណ៍ នៃ​ការផ្ទុះ​រាលដាល​វីរុស​កូ​វីដ​-១៩ នៅក្នុង​រោងចក្រ Six Plus ស្ថិតនៅ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល។​

​សូម​ជម្រាបជូន​ថា ថ្ងៃនេះ​លទ្ធផល​បឋម​ក្រុមគ្រូពេទ្យ​បាន​រកឃើញ វិជ្ជមាន ០១​ករណី និង​កម្មករ និយោជិត​ប្រមាណ ៧០​នាក់​ផ្សេងទៀត​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់​។

​ខណៈ​នេះ​ក្រុមគ្រូពេទ្យ កំពុង​ដុតដៃដុតជើង​យក​សំណាក​អ្នកពាក់ព័ន្ធ​ផ្ទាល់​ទាំងអស់ ដោយ​ប្រើប្រាស់​ឧបករណ៍​តេស្ត​សំណាក Rapid Test ដើម្បី​ប្រាកដថា កម្មករនិយោជិត​ជាច្រើន​នាក់​ទៀត ដែលមាន​ការជាប់​ពាក់ព័ន្ធ​ដោយ​ប្រយោល ពុំមាន​វីរុស​កូ​វីដ​-១៩​។​

​សូមបញ្ជាក់ថា​៖​រោងចក្រ​ខាងលើ នឹងត្រូវ​ផ្អាក​ដំណើរការ​សង្វាក់​ផលិតកម្ម​ជា​បណ្តោះអាសន្ន បងប្អូន​កម្មករនិយោជិត​ទាំងអស់ ត្រូវ​តាមដាន​សុខភាព និង​ផ្តល់ព័ត៌មាន​អំពី​ស្ថានភាព​សុខភាព​របស់ខ្លួន ទៅ​រដ្ឋបាល​រោងចក្រ និង​អាជ្ញារ​មូលដ្ឋាន​ឱ្យបាន​ជាប់​ជាប្រចាំ ក្នុងអំឡុងពេល​នៃ​ការផ្អាក​ការងារ​នេះ រដ្ឋបាល​ស្រុក និង ម្ចាស់​រោងចក្រ ត្រូវ​សហការ​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅតាម​អាគារ​ផលិតកម្ម​នានា និង​តាម​បរិវេណ​ក្រៅ​រោងចក្រ​។

ដើម្បី​សុវត្ថិភាព​រៀងៗ​ខ្លួន ទាំង​អាជ្ញាធរ ទាំង​ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ត្រូវ​បន្ត​ចូលរួម​សហការ គោរព​អនុវត្ត និង​ផ្សព្វផ្សាយ​បន្ត​អំពី​គោលការណ៍​អនាម័យ​របស់​ក្រសួងសុខាភិបាល ជាពិសេស​វិធានការ​ការពារ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ ៣.​ការពារ និង​៣.​កុំ ទើប​ពួកយើង​អាច​កាត់ផ្តាច់​សង្វាក់​នៃ​ការឆ្លង​រាលដាល និង​ឈានទៅ​បញ្ចប់​ព្រឹត្តិការណ៍ ២០​កុម្ភៈ នេះ​កាន់តែ​ឆាប់ ដើម្បីឱ្យ​ស្ថានភាព​ប្រទេស​របស់​យើង​វិល​ទៅរក​ប្រក្រតីភាព​ឡើងវិញ​៕​

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×