កន្លែងចិញ្ចឹមថ្លាន់នៅឯសហរដ្ឋអាមេរិក ពួកគេបានបង្កាត់ពូជថ្លាន់ថ្មីៗដើម្បីជ្រើសយកពណ៌សម្បុរពិសេស ដែលមានលក្ខណៈប្លែក ហើយកម្រ រួចឯតម្លៃគឺទៅតាមនោះ។ ការភ្ញាស់ពងថ្លាន់គឺគេត្រូវការវះសំបកវាដើម្បីកុំឲ្យវាឈ្លក់ទឹកងាប់ ព្រោះសំបកវាមិនស្រួយដូចសំបកពងមាន់ពងទានោះទេ សំបកពងថ្លាន់គឺទន់ហើយស្វិត ភាគច្រើនកូនៗទាំងនោះចោះសំបកចេញមកក្រៅមិនរួច ទើបធ្វើឲ្យវាលង់ទឹកងាប់ក្នុងពង។
តាមធម្មតាអ្នកចិញ្ចឹម ឬអ្នកបង្កាត់ពូជសត្វប្រភេទនេះ ពួកគេមានការប្រុងប្រយ័ត្នខ្ពស់ទៅលើការវះពងដើម្បីភ្ញាស់ម្តងៗ ព្រោះបើកាត់ជ្រុលអាចប៉ះពាល់ទៅដល់កូនតូចៗដែលនៅក្នុងស្រោមពង ទោះបីការកាត់នោះតូចក៏ដោយ ក៏កូនថ្លាន់ទើបនឹងញាស់នោះនឹងងាប់ដែរ។ អ្នកដែលចិញ្ចឹមថ្លាន់ គឺគេស្រឡាញ់វាដូចជាកូន ចិញ្ចឹមត្រូវយកចិត្តទុកដាក់ជាងឆ្កែជាងឆ្មាទៅទៀត ទើបថ្លាន់ដែលចិញ្ចឹមនោះវាមិនកាច៕ ក្ខិណី