Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​កំពុងរ​ស់​នៅក្នុង “​តំបន់​ក្រហម” ត្រូវ​ទៅយក​សំណាក​ដើម្បី​តេស្ត​ថា​តើ​យើង​កំពុង​ផ្ទុក​វីរុស​កូ​វីដ​-១៩​ឬ​អត់​

​ភ្នំពេញ ៖ លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា សូម​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​ក្នុង “​តំបន់​ក្រហម​” ត្រូវ​ទៅយក​សំណាក​ដើម្បី​តេស្ត​ថា​តើ​យើង​កំពុង​ផ្ទុក​វីរុស​កូ​វីដ​-១៩​ឬ​អត់​។

​ការយក​សំណាក​ដែលជា​កាតព្វកិច្ច​មានចែ​ង​ក្នុង​មាត្រា​នៃ​ច្បាប់ គឺ​ដើម្បី​គេច​ចេញពី​ទោសទណ្ឌ ពិសេស​យើង​អាច​ដឹង​ពី​ស្ថានភាព​សុខភាព​ខ្លួនឯង​ផងដែរ​ដើម្បី​ការពារ ឬ​ព្យាបាល​បាន​ទាន់ពេលវេលា​។

​សូមបញ្ជាក់​ឡើងវិញ​ថា សង្កាត់​ស្ទឹងមានជ័យ​ទី​១ ទី​២ ទី​៣ សង្កាត់​ចោមចៅ​ទី​១ និង ភូមិ​១៤ ១៦ ១៧ នៃ​សង្កាត់​បឹង​សាឡាង ត្រូវបាន​កំណត់​ជា “​តំបន់​ក្រហម​”​។​

​យោងតាម​សេចក្ដីណែនាំ ស្តីពី​ការប្រមូល​សំណាក​តេស្តរ​កវី​រុស​កូ​ប៊ីដ​-១៩ ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​កំពុងស្នាក់នៅ​ក្នុងភូមិ​សាស្ត្រ “​តំបន់​ក្រហម ” នៅ​រាជធានី​ភ្នំពេញ​។​

​កន្លងមក រដ្ឋបាល​រាជធានី​ភ្នំពេញ បានកំណត់​ភូមិសាស្ត្រ​មួយចំនួន​ដែលមាន​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩ ជា “​តំបន់​ក្រហម​” ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការ​អំ​នុ​វត្ត​សេចក្តីសម្រេច និង​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល ឱ្យមាន ប្រសិទ្ធភាព​។ ចំពោះមុខ ដើម្បី​កាត់ផ្ដាច់​ប្រភព​ចម្លង និង​ឈានទៅ​គ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​កំពុងស្នាក់នៅ​ក្នុង​ភូមិសាស្ត្រ “​តំបន់​ក្រហម ត្រូវ​ទៅយក​សំណាក​ធ្វើតេស្តរ​កវី​រុស​កូ​វីដ​-១៩ ជា​កំហិត តាម​ទីតាំង​ដែល​បានកំណត់​។​

​ក្នុងករណី​ប្រជាពលរដ្ឋ​ណា​ម្នាក់​មិន​ព្រម​សហការ ឬ គេចវេះ​មិន​ទៅយក​សំណាក​ធ្វើតេស្ត​រក​វីរុស​កូ​វីដ​-១៩ តាម​ការណែនាំ​នេះ​នឹងត្រូវ​ទទួលទោស ដូច​មានកំណត់​ក្នុង​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន​។ ទទួលបាន​សេចក្ដីណែនាំ​នេះ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេបញ្ជាការ​កង​រាជ អាវុធហត្ថ​រាជធានី​ភ្នំពេញ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ពាក់ព័ន្ធ ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង ប្រជាពលរដ្ឋ​ទាំងអស់​ដែល​កំពុងស្នាក់នៅ​ក្នុងភូមិ​សាស្ត្រ “​តំបន់​ក្រហម​” ត្រូវ​ចូលរួម​អនុវត្តតាម​ខ្លឹមសារ​នៃ​សេចក្ដីណែនាំ​ន ឱ្យមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

លោក​គឹម សន្តិភាព អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​បាន​ថ្លែងថា សូម​ជម្រាបជូន​ថា សេចក្តីជូនដំណឹង​នេះ គឺជា​ការកំណត់​ជា​កាតព្វកិច្ច​ក្នុង​ការយក​សំណាក​សម្រាប់​បងប្អូន​ដែល​កំពុង​រស់នៅក្នុង​តំបន់​ក្រហម​!

​ហេតុនេះ​សូម​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុងការ​ផ្តល់​សំណាក​តាម​គោលដៅ​ដែល​បានរៀបចំ​!

​បុគ្គល​ដែល​មិន​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល ដើម្បី​យក​វត្ថុ​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ ត្រូវ​ផ្តន្ទាទោស​ជា​ពិន័យ​អន្តរការណ៍​ពី ១.០០០.០០០ (​មួយ​លាន​) រៀល ទៅ ៥.០០០.០០០ (​ប្រាំ​លាន​) រៀល ។

​ការបង់ប្រាក់​ពិន័យ​អន្តរការណ៍​នេះ មិន​ធ្វើឱ្យ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ល្មើស​នេះ រួច​ផុតពី​កាតព្វកិច្ច​ក្នុង​ការឱ្យ​មន្ត្រី​សុខាភិបាល​យក​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ នោះទេ​!៕

រក្សា​សិ​ទិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×