កងទ័ពសហរដ្ឋអាមេរិកនឹងបញ្ចូនក្រុមអាកាសរបស់ខ្លួនដើម្បីទៅចូលរួមការជួយស្វែងរកនាវាមុជទឹកនៅប្រទេសឥណ្ឌូនេស៊ីដែលកំពុងបាត់ខ្លួន ជាមួយនាវិកចំនួន៥៣នាក់ក្នុងនាវានោះ។ នេះបើយោងទៅអ្នកនាំពាក្យមន្ទីរបញ្ជកោណលោក John Kirby និយាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។
លោក John Kirby បាននិយាយថា ក្រសួងការពារជាតិសហរដ្ឋអាមេរិក មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការដែលទទួលបាននូវព័ត៌មានថា នាវាមុជទឹក KRI Nanggala ប្រភេទ៤០២ដែលបានបាត់ខ្លួនកាលពីថ្ងៃពុធ ក្នុងកំឡុងពេលធ្វើសមយុទ្ធនៅក្នុងឆ្នេរសមុទ្រកោះបាលី។
លោក Kirby បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា គំនិតរបស់យើងគឺនៅជាមួយនាវិកឥណ្ឌូនេស៊ី និងក្រុមគ្រួសាររបស់ពួកគេ។ ក្នុងនោះស្របតាមការអញ្ចើញរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី យើងកំពុងបញ្ចូលសម្ភារៈតាមអាកាស ដើម្បីជួយឥណ្ឌូនេស៊ីក្នុងការរុករកនាវាមុជទឹកដែលកំពុងបាត់ខ្លួន។
លោក Kirby បាននិយាយថា រដ្ឋលេខាធិការដ្ឋានក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin មានគម្រោងថ្លែងសារនៅថ្ងៃសុក្រ ជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌូនេស៊ី លោក Prabowo Subianto ដើម្បីបង្ហាញពីភាពទុក្ខព្រួយរបស់យើង និងដើម្បីពិភាក្សាអំពីរបៀបដែលសហរដ្ឋអាមេរិកអាចជួយ។
ក្រុមកាងាររបស់នាវាដែលសាងសង់នៅប្រទេស អាឡឺម៉ង់អាចនឹងមានអុកស៊ីសែន គ្រប់គ្រាន់ដល់ក្រុមនាវឹក រហូតដល់ព្រឹកថ្ងៃសៅរ៍ ប៉ុន្តែពេលវេលាកាន់តែទៅមុខ ហើយក្រុមអ្នកជួយសង្គ្រោះ កំពុងរុករកនៅតាមឆ្នេរសមុទ្រក្នុងកោះបាលី ដើម្បីស្វែងរកសញ្ញា នៃទីតាំងរបស់នាវាបាត់ខ្លួននោះ៕
ប្រភព៖ The Jakarta Post
រក្សាសិទ្ធិដោយ៖CEN



