Thursday, December 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិនកាត់បន្ថយ ការប្រើប្រាស់ផ្យូងថ្ម ឱ្យបានច្រើននៅឆ្នាំ២០២១នេះ

ប្រទេសចិនមានបំណងកាត់បន្ថយការប្រើប្រាស់ ថាមពលផ្យូងថ្មនៅក្នុងថាមពលចម្រុះ ឲ្យបានតិចជាង៥៦ភាគរយក្នុងឆ្នាំនេះ។ នេះបើយោងទៅតាមសេចក្តីណែនាំរបស់រដ្ឋបាលថាមពលជាតិចិន(NEA)។ សមមាត្រនៃថាមពលដែលត្រូវកាត់បន្ថយ គឺស្ថិតក្នុងរង្វង់ប្រមាណ ៥៦,៨ ភាគរយនៅឆ្នាំ ២០២០ និង ៥៧,៧ ភាគរយកាលពីឆ្នាំ ២០១៩ ។

របាយការណ៍ដដែលបាននិយាយថា នៅក្នុងឆ្នាំ២០២១នេះ ចិនក៏មានគ្រោងជំនួសការប្រើប្រាស់ប្រភេទធ្យូងថ្មបន្ថែមទៀត ទៅលើការប្រើប្រាស់ថាមពលចុងក្រោយរបស់ខ្លួន និងថាមពលអគ្គីសនី ២០០ ពាន់លានគីឡូវ៉ាត់ម៉ោង ខណៈពេលដែលការបង្កើនសមាមាត្រអគ្គិសនី នៅក្នុងការប្រើប្រាស់ថាមពលចុងក្រោយគឺស្មើដល់ ២៨ ភាគរយ។

ដូចគ្នានេះដែរ ការផលិតថាមពលរបស់ចិន គឺសង្ឃឹមថានឹងអាចឈានដល់៤. ២ ពាន់លានតោននៃប្រភេទផ្យូងថ្មស្តង់ដារ ក្នុងឆ្នាំនេះ ស្របពេលទិន្នផលប្រេង និងឧស្ម័នធម្មជាតិត្រូវបានរំពឹងថា នឹងអាចឈរក្នុងរង្វង់ប្រមាណ១៩៦លានតោន និង២០២.៥ពាន់លានក្នុងមួយម៉ែត្រគូប។

ចិន ក៏នឹងព្យាយាមនាំយកនូវថាមពលដែលមិនមែនជាប្រភេទផូស៊ីល ដែលបានដំឡើងរួចហើយមានចំនួន ១,១ ពាន់លានគីឡូវ៉ាត់មកប្រើប្រាស់ ហើយនឹងកាត់បន្ថយការប្រើប្រាស់ថាមពលក្នុងមួយឯកតា នៃផលិតផលក្នុងស្រុកសរុបប្រមាណ ៣ ភាគរយក្នុងឆ្នាំ ២០២១ទៀតផងដែរ ។

NEA បាននិយាយថា ប្រទេសចិននឹងបន្តពង្រឹងការគ្រប់គ្រង លើការប្រើប្រាស់ធ្យូងថ្មសរុប ដោយជំរុញការប្រើប្រាស់ធ្យូងថ្មនេះឲ្យមានប្រសិទ្ធិភាព និងមានអនាម័យ ក៏ដូចជាលើកទឹកចិត្តសេវាកម្មថាមពលឱ្យទូលំទូលាយ និងចូលរួមលើកកម្ពស់ការគ្រប់គ្រងប្រសិទ្ធភាពនៃថាមពលផ្យូងថ្ម។

នៅចំពោះមុខបញ្ហាបម្រែបម្រួលអាកាសធាតុរបស់ពិភពលោក ប្រទេសចិនបានប្រកាសអំពីគោលដៅរបស់ខ្លួន ក្នុងការបំភាយឧស្ម័នកាបូនឌីអុកស៊ីតមុនឆ្នាំ ២០៣០ និងក្លាយជាអព្យាក្រឹតកាបូននៅឆ្នាំ ២០៦០ ៕
ប្រភព៖ ចិនស៊ិនហួរ
រក្សាសិទ្ធិដោយ៖CEN

×