Thursday, December 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹងអត់! ដោតឡូតអេស៊ីលីដាម៉ូបាល មិនចាំបាច់ទៅធនាគារឬ ទៅបើកគណនីនៅអេស៊ីលីដាឡើយ

សាធារណជន និង អតិថិជនរបស់ធនាគារអេស៊ីលីដាទាំងអស់ អាចដោនឡូត អេស៊ីលីដាម៉ូបាល និងបើកគណនីប្រើប្រាស់ដោយខ្លួនឯងបានភ្លាមៗ ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ធនាគារដើម្បីភ្ជាប់សេវាកម្មឬបើកគណនីឡើយ និងជាពិសេសទៅទៀតនោះចំពោះអតិថិជនដែលមានគណនីបញ្ញើសំចៃ និងប្រើប្រាស់ប័ណ្ណអេស៊ីលីដា គ្រប់ប្រភេទក៏អាចធ្វើការភ្ជាប់អេស៊ីលីដាម៉ូបាលប្រើប្រាស់បានភ្លាមៗផងដែរ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារអេស៊ីលីដា ។

លោកស្រីបន្តថា អេស៊ីលីដាម៉ូបាល បង្កើតឡើងដើម្បីសម្រួលដល់អតិថិជនក្នុងប្រើប្រាស់គ្រប់ពហុបំណង ដូចជា ការទូទាត់ថ្លៃទំនិញ ឬទិញសម្ភារៈប្រើប្រាស់ផ្ទេរប្រាក់ ទទួលប្រាក់ បង់ថ្លៃទឹកភ្លើង បញ្ជូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ ទូទាត់ថ្លៃទំនិញតាមរយៈស្កេនឃ្យូអរកូដ ។ល។
ចំពោះព័ត៌មានផ្សេងៗសូមលោកអ្នកទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ២៤) តាមរយៈទូរស័ព្ទលេខ ០១៥ ៩៩៩ ២៣៣ ឬ ០២៣ ៩៩៤៤៤៤ ៕រក្សាសិទ្ធិដោយ៖CEN

×